Banner KNP Detail Top

លោក ឃួង ស្រេង ៖ មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន និងមានឱកាសគ្រប់គ្រាន់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្ស

លោក ឃួង ស្រេង ៖ មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន និងមានឱកាសគ្រប់គ្រាន់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្ស

 
ភ្នំពេញ៖ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជេីញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាប័ត្រលេីកទី២៩ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣នេះ។
មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន និងមានឱកាសគ្រប់គ្រាន់ ក្នុងការក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់។ ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ពួកអគតិមួយចំនួន បានចោទប្រកាន់ថាសញ្ញាបត្រ ដែលរៀននិងផ្ដល់ជូន នៅព្រះរាជាណាចក្រកម្ពុជា គ្មានគុណភាព។ ការចោទប្រកាន់បែបនេះ គឺជាការចោទប្រកាន់ដែរ មិនអាចទទួលយកបាន ។ នេះជាការមើលស្រាលទៅដល់លោកគ្រូអ្នកគ្រូ នឹងសិស្សានុសិស្ស និងនិស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។ ថ្ងៃនេះ គឺជាតឹកតាងដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ដ៏មានតម្លៃដ៏ធំធេងរបស់ប្អូនៗ ។ ប្អូនៗត្រូវដឹងថា យើងបានចេញពីប្រភពណា យើងត្រូវដឹងគុណពីវីរភាព របស់សម្ដេចតេជោហ៊ុន សែន ដែលសម្ដេចបានលះបង់គ្រប់យ៉ាង សូម្បីតែអាយុជីវិត ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង។ យើងពិតជាមានសំណាង ដែលមានថ្នាក់ដឹកនាំ មានទឹកចិត្តធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿន បើទោះបីប្រទេសកម្ពុជា បានងើបឡើង ពីចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដោយ។
លោកបានបន្តថាៈ បន្តមក សម្ដេចបានស្វះស្វែងរកសន្តិភាពពេញផ្ទៃប្រទេស និងធ្វើការអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើន។ ផ្ដើមចេញពីររឿងអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងមានឱកាសបានសិក្សារៀនសូត្រមានចំណេះដឹង បង្កើតនូវធនធានមនុស្សដ៏សំខាន់នេះ។
លោក ឃួង ស្រេង ចង់ឱ្យប្រជាពលរដ្ឋម្នាក់ជាអ្នកការពារសច្ចធម៌ម្នាក់។ ការពារសម្ដេចតេជោហ៊ុន សែន គឺការពារសច្ចធម៌ ។ ដូច្នេះយើងត្រូវរួមចំណែកអ្វីខ្លះ ដើម្បីការពារសន្តិភាព ។ យើងអាចការពារសន្តិភាព បានមានតែយើងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការគាំទ្រសម្តេច ធ្វើជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានគូសបញ្ជាក់ថា: សាកលវិទ្យល័យអន្តរជាតិ គឺជាគ្រឹះដ្ឋានឧត្តមសិក្សាឯកជនដំបូងមួយ ដែលបានបង្កេីតឡេីង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ ។ ចំពោះនិស្សិត ជាជ័យលាភី ដែលត្រូវទទួលបរិញ្ញាបត្រ នាពេលនេះ មានថ្នាក់ឱសថការីមធ្យម ថ្នាក់បរិញ្ញាប័ត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ និងទន្តគិលានុបដ្ឋាក សរុប ៤៦១ នាក់ ស្រី ២៩៨ នាក់។
លោកសាកលវិទ្យាធិការ បានបញ្ជាក់ទៀតថាៈ ដេីម្បីលេីកកំពស់គុណភាពអប់រំ សាកលវិទ្យាល័យអន្តរជាតិ បានធ្វេីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក៏ក្រសួងស្ថាប័នជាច្រេីនរបស់រាជរដ្ឋាភិបាល និងបណ្តាប្រទេសជាមិត្តជាច្រេីនទៀត។ និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិ រហូតមកដល់ពេលនេះ មានការងារធ្វេី ៧៦% និស្សិតកំពុងប្រកបមុខរបរខ្លួនឯងមាន ២៤% និស្សិតដែលធ្វេីការត្រូវជំនាញចំនួន ៨៦% និងមិនត្រូវជំនាញចំនួន ១៤%។ សាកលវិទ្យាល័យ បានកំណត់ថា គុណភាពអប់រំ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ ដែលកំណត់ពីចីរភាពរបស់សាកលវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង