Banner KNP Detail Top

សមត្ថកិច្ចដេញតាមចាប់ជនសង្ស័យដល់ក្នុងផ្ទះ ផ្អើលប្រជាពលរដ្ឋជិតមួយភូមិ នាំគ្នាមកស្រែកតវ៉ា

សមត្ថកិច្ចដេញតាមចាប់ជនសង្ស័យដល់ក្នុងផ្ទះ ផ្អើលប្រជាពលរដ្ឋជិតមួយភូមិ នាំគ្នាមកស្រែកតវ៉ា

ភ្នំពេញ ៖ នៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំនុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ខណ្ឌមានជ័យ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗលុះមកក្នុងភូមិក៏ប្រទះឃើញយុវជន២នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះដោយមានការសង្ស័យកម្លាំងបានជិះដេញតាមឃាត់ ដើម្បីសួរ និងឆែកឆេរ តែស្រាប់តែយុវជនទាំងនោះបានជិះម៉ូតូបំបែកគ្នារត់គេច តែពេលនោះកម្លាំងសមត្ថកិច្ចបានជិះដេញតាមម៉ូតូស្កុបពី១គ្រឿង ដែលជិះ ដោយយុវជនម្នាក់ ដែលបានជិះម៉ូតូគេចចូលក្នុងផ្ទះ ទើបឃាត់បាន ។ នៅពេលដែលកម្លាំងសមត្ថកិច្ចកំពុងដេញ ក៏ស្រាប់តែមានបុរសម្នាក់ដែលត្រូវជាកូនកំលោះ ទើបចេញពីរោងការរបស់ខ្លួនត្រឡប់មកផ្ទះវិញ ហើយឈរយ៉ែនៅលើផ្លូវ ហើយត្រូវសមត្ថកិច្ចស្រែកអោយសុំផ្លូវមួយៗ តែបុរសកូនកំលោះ រូបនោះ មិនព្រមចៀស ក៏ត្រូវម៉ូតូរបស់កងកម្លាំងជ្រុលទៅបុកចំជើងខាងឆ្វេង ហើយក៏ឈានទៅដល់ការទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ផ្អើលប្រជាពលរដ្ឋនៅក្នុងភូមិចេញមកតវ៉ាតែម្ដងទៅ ។
ភាគីខាងកូនកំលោះដែលសមត្ថកិច្ចជិះម៉ូតូបុករងរបួសតិចតួច មុនពេលកើតហេតុ គាត់អត់ដឹងរឿងអីទេ តែគាត់ទើបចេញពីរោងការរបស់ខ្លួន ហើយបានឈរយ៉ែឡានចូលក្នុងផ្ទះ ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចជិះម៉ូតូ២គ្រឿងមកបុកគាត់ បណ្តាលឲ្យដួលដាច់ផ្ងារ ហើយគាត់ ក្រោកឡើងវិញ សួរនាំថា មិចបុកខ្ញុំចឹង? ។ តែត្រូវបានសមត្ថកិច្ចថា កំពុងតែធ្វើការ ហើយយក កាំភ្លើងភ្ជង់គាត់ថែមទៀត ទើបផ្អើលប្រជាពលរដ្ឋចេញមកឆោឡោស្រែកឡាំប៉ាថាឱ្យសមត្ថកិច្ច គ្រប់គ្នាៗតែម្តង ដោយសារតែសមត្ថកិច្ចចង់នាំបុរសកូនកំលោះយកទៅប៉ុស្តិ៍ថែមទៀត ។
ភាគីខាងយុវជន ដែលកម្លាំងសមត្ថកិច្ចដេញចាប់ដល់ក្នុងផ្ទះបានឱ្យដឹងថា មុនពេល កើតហេតុ គាត់គេបានជិះម៉ូតូជូនមិត្តភក្តិត្រឡប់ទៅផ្ទះវិញ លុះជិះត្រឡប់មកវិញ ក៍ត្រូវកម្លាំង សមត្ថកិច្ចដេញតាម តែរូបគាត់ភ័យមិនព្រមឈប់ ក៏ជិះម៉ូតូរត់មកក្នុងផ្ទះកន្លែងកើតហេតុ ក៏ត្រូវ កម្លាំងសមត្ថកិច្ចឃាត់បានហើយ ចូលទាញយកម៉ូតូពីក្នុងផ្ទះ និងទាមទារយកទៅសួរនាំនៅប៉ុស្តិ៍ ប៉ូលិសថែមទៀត ។
ករណីនេះ គឺសុទ្ធតែមានការលើកឡើងពីភាគីទាំងសងខាង ហើយសមត្ថកិច្ចនៅតែទាមទារយកយុវជនដែលឃាត់បានទៅសាកសួរនាំប៉ុស្តិ៍ មូលហេតុអ្វីនៅពេលដែរសមត្ថកិច្ចដេញតាមមិនព្រមឈប់នៅតែជិះរត់ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាចេញតវ៉ាមិនអោយយកយុវជននោះទៅប៉ុស្តិ៍នោះទេ ។
ក្រោយពេលកើតហេតុ ភាគីខាងកូនកំលោះមិនចង់មានរឿងវែងឆ្ងាយ គឺសំណូមពរឱ្យសមត្ថកិច្ចធ្វើ ការអោយបានច្បាស់លាស់ និងអោយសមត្ថកិច្ចសុំទោសរូបគាត់ជាកូនកំលោះ ពេលនោះកម្លាំង សមត្ថកិច្ចក៏បានសុំទោសបុរសជាកូនកំលោះ ដើម្បីបញ្ចប់រឿង នៅបានរំសាយគ្នាបែកផ្លូវទៅផ្ទះ និងទៅធ្វើការរៀងៗខ្លួនអស់ទៅ ដោយមិនបានឃាត់ភាគីណាម្នាក់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង