Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់បើកម៉ូតូឌុបកូន២នាក់ ហើយពេលទៅដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ក៏

គ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់បើកម៉ូតូឌុបកូន២នាក់ ហើយពេលទៅដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ក៏ដួលម៉ូតូ ធ្លាក់ចូលប្រឡាយ

ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្ត្រីម្នាក់បើកម៉ូតូឌុបកូន២នាក់ ហើយពេលទៅដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ដួលម៉ូតូធ្លាក់ចូលប្រឡាយ ស្ថិតនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះបណ្តាលឱ្យរបួសមនុស្ស ចំនួន០៤នាក់ របួសធ្ងន់០១នាក់ របួសស្រាល០៣នាក់ និងខូចខាតម៉ូតូចំនួន០១គ្រឿង(កម្រិតស្រាល)។
ជនរងគ្រោះឈ្មោះ ទឹម សុខមី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៣ ពណ៌ខ្មៅ។
មូលហេតុបណ្តាលមកពី៖
-កត្តាផ្លូវថ្នល់(ផ្លូវកោង)
-កត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនបើកជ្រុលហួសផ្លូវបណ្ដាលអោយធ្លាក់ចូលប្រឡាយ។
បញ្ជាក់៖ ជនរងគ្រោះបានបើកបរចេញដំណើរពីជើងទៅត្បូងដោយបានឌុបកូនរបស់ខ្លួនចំនួន០៣នាក់ ស្រី០២នាក់ ដោយបានជិះក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមានផ្លូវកោង មិនបានប្រុងប្រយ័ត្នក៏បានជ្រុលហួសផ្លូវបណ្ដាលអោយធ្លាក់ចូលប្រឡាយហើយរបួសបែកក្បាល ចំណែកកូនៗរបួសស្រាល ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកម៉ូតូត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានយកទៅរក្សាទុកនិងរង់ចាំក្រុមគ្រួសារមកយក៕

អត្ថបទដែលជាប់ទាក់ទង