ទុះការតវ៉ាមិនឲ្យលោក រស់ ចន្ទ្រា បូមខ្សាច់បន្តទៀត នៅចំណុចក្បែរ វត្តពន្លាជ័យ ជាប់
ទុះការតវ៉ាមិនឲ្យលោក រស់ ចន្ទ្រា បូមខ្សាច់បន្តទៀត នៅចំណុចក្បែរ វត្តពន្លាជ័យ ជាប់ស្ពានព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ស្ទើរមួយភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ផ្ទុះការតវ៉ាមិនឲ្យលោក រស់ ចន្ទ្រា ធ្វើសកម្មភាពបូមខ្សាច់ បន្តទៀត ស្ថិតនៅចំណុចក្បែរវត្តពន្លាជ័យ ជាប់ស្ពានព្រំប្រទល់ ២ ខេត្ត គឺខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នៅពេលមន្ទីរ បរិស្ថាន និងមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង អត់ដឹងរឿង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ប្រជាពលរដ្ឋ បានត្អូញត្អែរប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ខណៈការដ្ឋានបូមខ្សាច់ មួយកន្លែង ស្ថិតនៅចំណុចក្បែវត្តកោះ ពន្លាជ័យ ជាប់ស្ពានព្រំប្រទល់២ខេត្ត គឺខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាទីតាំងការដ្ឋានបូមខ្សាច់ មួយកន្លែង មានម្ចាស់ឈ្មោះ រស់ ចន្ទ្រា បានធ្វើសកម្មភាពយកគ្រឿងចក្រ ជីកកាយបូមយក ខ្សាច់ ពីរក្នុងអូរមកចាក់គរក្បែរនោះ ទាំងយប់ ទាំងថ្ងៃ បានបណ្តាលឲ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ ស្រុក ខាងលើ គ្រាដែលគេសង្កេតឃើញមានបាក់ដីក្បាលស្រែចម្ការ របស់ពួកគាត់ នៅតាមបណ្តោយស្របមាត់អូរ និងបានបាក់ស្រុត បណ្តើរៗ ហើយមួយផ្នែកទៀត ពួកគាត់ខ្លាច បាក់ស្រុត រងការខូចខាតស្ពានដែកបាឡេ ដែលពួកគាត់ ក៌ដូច ជា អ្នកធ្វើដំណើរឆ្លងកាត់ ពីខេត្តកំពង់ឆ្នាំង ឆ្លងទៅខេត្តកំពង់ស្ពឺព្រោះការដ្ឋាននេះ បានធ្វើសកម្មភាពបូមកាយ នៅជិតស្ពានពេក ហើយសព្វថ្ងៃនេះ ពួកគាត់បានមើលឃើញថា ស្ពាននោះ ហាក់បីដូចជាមានការទ្រុឌទ្រោម ម្តងបន្តិចៗ ហើយ ដោយឃើញដីនៅខាងក្រោមស្ពាន ត្រូវបានបាក់ស្រុតចុះ ខុសពីមុនពេលមិនទាន់ មានវត្តមានគ្រឿងចក្រ អេស្កា មកកាយនៅទីនោះ ។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋ សូមសំណូមពរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ប្រធានមន្ធីរបរិស្ថាន និងមន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពល ខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការបន្ទាន់ ចំពោះករណីបូម ខ្សាច់របស់ ឈ្មោះ រស់ ចន្រ្ទ្ា នេះផង។ បើតាមការពិនិត្យមានបាក់ស្រុត និងរងប៉ះពាល់ដល់សម្បត្តិសារធាណៈ រួមគឺ ស្ពាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ហើយអូរមួយនេះវាជាប្រយោជន៍រួម និងជាកន្លែងគោមកផឹកទឹក ជារៀងរាល់ថ្ងៃ សព្វថ្ងៃ មិនអាចសត្វឬមនុស្សចុះបានទេ កន្លែងខ្លះបាក់ស្រុត រហូត ៤ ទៅ ៥ ម៉ែត្រ ក៏មានដែរ។
ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងបន្តទៀតថា បានជាពួកគាត់ សំណូមពរយ៉ាងទទូច ដល់ថ្នាក់ខេត្ត ថ្នាក់មន្ទីរ ពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍ ព្រោះម្ចាស់ ការដ្ឋានអត់ច្បាប់ មួយ នេះ មិនមានការហាមឃាត់ ពីរអាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីជំនាញ មួយរយៈពេលកន្លងមកនោះ ក៏ទប់មិនជាប់ដែរ គឺនៅតែគឃ្លើន បន្តធ្វើសកម្ម ភាពដដែល ទើបពួកគាត់ជាច្រើន គ្រួសារ ផ្ទុះការតវ៉ាសុំកិច្ចអន្តរាគមន៍ បន្ទាន់នេះ ។
ជុំវិញករណីនេះ លោក អ៊ុក រស ប្រធានមន្ទីរឧស្សាហ កម្ម រ៉ែ និងថាមពលខេត្ត បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបូមខ្សាច់នេះ វាជាការពិសោធន៍ ហើយមិនមានច្បាប់ទេ ខាងលោក និងមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង នឹងចុះទៅឃាត់សាកសួរ និងបន្តនីតិវិធី៕