Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរកីឡាករ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរកីឡាករ ព្រំ សំណាង ដែលបានផ្តួលជើងខ្លាំងរុស្ស៊ី កីឡាករ Firdavszhon Naiimov ត្រឹមទឹកទីមួយ លើសង្វៀន Thai Fight ប្រទេសថៃ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរកីឡាករ ព្រំ សំណាង ដែលបានផ្តួលជើងខ្លាំងរុស្ស៊ី កីឡាករ Firdavszhon Naiimov ត្រឹមទឹកទីមួយ លើសង្វៀន Thai Fight ប្រទេសថៃ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាម Facebook ផ្លូវការ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
សូមជម្រាបថា អ្នកលេងគុនខ្មែរ ព្រំ សំណាង បានសាងភាពភ្ញាក់ផ្អើលជាថ្មីទៀត ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov មុននេះបន្ដិច លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ។
ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ។
នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight៕

អត្ថបទដែលជាប់ទាក់ទង