Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួន យុវជនម្នាក់ ក្រោយពីប្រើប្រាស់កាំបិតខ្វែងកាប់ទៅលើក្មួយប្រុស បណ្ដាលឲ្

សមត្ថកិច្ចឃាត់ខ្លួន យុវជនម្នាក់ ក្រោយពីប្រើប្រាស់កាំបិតខ្វែងកាប់ទៅលើក្មួយប្រុស បណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់អំពិល ឃុំកន្ទឺ១ ស្រុកបាណន់ ក្រោយពីប្រើប្រាស់កាំបិតខ្វែងកាប់ទៅលើក្មួយប្រុស បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
ជនដៃដល់នេះ ឈ្មោះ ភាន់ ភុត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុចកើតហេតុ ហើយត្រូលោក លាវ រ៉ាស៊ី នាយប៉ុស្ដិ៍នគរបាលឃុំកន្ទឺរ១ បានផ្ដល់ព័ត៌មានជាបឋមឱ្យដឹងថា បើតាមការបំភ្លឺជាជំហានដំបូងពីក្រុមគ្រួសារនៅក្នុងរឿងនេះ គឺជនដៃដល់ឈ្មោះ ភាន់ ភុត ជាមនុស្សបែកថ្នាំដល់កម្រិត។ ជននេះ មានប្រវត្តិប្រើប្រាស់ថ្នាំញៀនតាំងពីទៅធ្វើកម្មករនៅប្រទេសថៃម្ល៉េះ ប៉ុន្តែពេលវិលត្រឡប់មកស្រុកកំណើតវិញ ទើបបានប្រហែល១ខែកន្លងទៅនេះ ស្រាប់តែបង្ករឿងក្នុងគ្រួសារតែម្ដង។ ក្រុមគ្រួសារបានបញ្ជាក់ថា ក្រោយវិលមកពីប្រទេសថៃ មកដល់ផ្ទះវិញ ជននេះនៅតែបន្តសេពថ្នាំញៀ.នកាន់តែខ្លាំងឡើងៗផងដែរ។
នៅមុនពេលកើតហេតុ ជនដៃដល់រូបនេះបានបង្កជម្លោះជាមួយម្ដាយ តែដោយសារឃើញកូនប្រុសបង្ហាញអាកប្បកិរិយាមិនស្រួល ម្ដាយក៏ដើរចេញបាត់ទៅ។ ប៉ុន្តែបន្តិចក្រោយមក ជនដៃដល់រូបនេះក៏ដើរទៅរករឿងក្មួយប្រុស (ជនរងគ្រោះ) ដោយសួរនាំពីរឿងខ្លួនប្រើប្រាស់ថ្នាំនេះ។ ជនដៃដល់បានសួរនាំក្មួយពីរឿងនេះ រហូតខឹងជាមួយនឹងក្មួយក៏ទាញកាំបិ.តខ្វែវដេញកាប់ក្មួយដូចដេញកាប់សត្វ ដោយគ្មានញញើតដៃ បណ្ដាលឲ្យក្មួយត្រូវរបួសជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ ជាពិសេសរបើកលលាដ៍ក្បាល និងរយះស្មាខាងស្ដាំស្ទើរដាច់ទៅហើយ។ ក្រោយពីកាប់ក្មួយឲ្យរបួសធ្ងន់ ជននេះក៏បានកាន់កាំបិ.តខ្វែវជាប់នៅក្នុងដៃ ដោយយាយីកា.ប់ប្រ.ហារជីវិតបងប្អូន និងសមត្ថកិច្ចថែមទៀតផង ដែលប៉ុនប៉ងចូលមកចាប់ខ្លួន។
ក្រុមគ្រួសារបានឲ្យដឹងថា ក្មួយប្រុសដែលរងគ្រោះ ធ្លាប់ប្រទះឃើញពូ (ជនល្មើស) ប្រើប្រាស់ថ្នាំញៀ.ន ហើយទំនងជាយករឿងនេះទៅប្រាប់ម្ដាយជនសង្ស័យ ទើបជនសង្ស័យក្ដៅក្រហាយក៏បង្ករឿងនេះតែម្ដង។
សមត្ថកិច្ច ឡោមព័ទ្ធចាប់ខ្លួន ក្រោយពីប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើក្មួយប្រុសដែលមានឈ្មោះ ខា ឃីម អាយុ១១ឆ្នាំ ជាយុវសិស្ស ត្រូវរបួសជាច្រើនកាំបិត ធ្វើឱ្យរបើកលលាដ៍ក្បាល និងរយះស្មាខាងស្ដាំធ្ងន់ធ្ងរ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់រូបនេះ ទំនងជាញៀនថ្នាំដល់កម្រិត ទើបបង្កជម្លោះជាមួយម្ដាយ រហូតឈានដល់ដេញកាប់ក្មួយប្រុសប៉ុនប៉ងសម្លាប់ទៀតផង។
ករណីនេះ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ តែទូរស័ព្ទខលចូលគ្មានអ្នកទទួល។ ដោយឡែកលោក លាវ រ៉ាស៊ី នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំកន្ទឺរ១ បានបញ្ជាក់ថា គេមិនទាន់បានសួរនាំលំអិតពីក្រុមគ្រួសារជនរងគ្រោះទេ ព្រោះកំពុងមានធុរៈធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ ប៉ុន្តែជនដៃដល់ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការស្រុកភ្លាមៗ បន្ទាប់ពីត្រូវចាប់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង