Banner KNP Detail Top

ឃាត់ខ្លួនយុវជនដៃដល់ម្នាក់ បន្ទាប់ពីកាប់ យុវជនម្នាក់ បណ្តាលឲ្

ឃាត់ខ្លួនយុវជនដៃដល់ម្នាក់ បន្ទាប់ពីកាប់ យុវជនម្នាក់ បណ្តាលឲ្យបាក់ដៃ ករណីគំនុំ


ខេត្តរតនគិរី ៖ អធិការនគរស្រុកលំផាត់ ធ្វើការឃាត់ខ្លួនយុវជនម្នាក់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សង្ស័យពាក់ព័ន្ធករណី ហិង្សាដោយចេតនា។ កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចចំការកៅស៊ូរបស់ឈ្មោះ ប៉ា ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ឃាត់ខ្លួនយុវជនដៃដល់ម្នាក់ បន្ទាប់ពីកាប់ យុវជនម្នាក់ បាក់ដៃ ក្នុងករណីគំនុំ។

ជនរងគ្រោះមានឈ្មោះ ហូត សានី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ រស់នៅភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ចំណែកជនសង្ស័យឈ្មោះ កៅ យូរី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាមដូចគ្នា មុខរបរកសិករ រស់នៅភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះកំពុងដេកលេងទូរស័ព្ទលេីអង្រឹង ជនសង្ស័យឈ្មោះ កៅ យូរី ចេញពីថ្វាយបង្គំនៅក្នុងផ្ទះរបស់ខ្លួនរួចរាល់ ក៏បានធ្វើសកម្មភាព យកកាំបិតផ្កាក់មកកាប់ឈ្មោះ ហូត សានី ដែលកំពុងដេកនៅលើអង្រឹង ក្នុងចំការកៅស៊ូឈ្មោះ តាប៉ា ដោយខឹងនឹងឈ្មោះ ហូត សានី ទៅលួចកាប់បំផ្លាញដូង ១លេីក និងម្រេចចំនួន២លេីក ទើបខ្លួនសម្រេចចិត្ត យកកាំបិតផ្គាក់ទៅកាប់ បណ្ដាលឲ្យបាក់ដៃ ខាងឆ្វេងតែម្ដង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ អធិការស្រុកលំផាត់ បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបាតាង ចុះស្រាវជ្រាវ ដល់កន្លែងកេីតហេតុ រហូតឈានដល់បានការឃាត់ខ្លួនជនសង្ស័យ ក្រោយពេលកម្លាំងសមត្ថកិច្ចបានឃាត់សួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចបានរៀបរាប់ខាងលើពិតប្រាកដមែន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង