សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់នៃវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស
ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែកុម្ភឆ្នាំ ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេសនិងនិស្សិតជាង៥ពាន់នាក់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស។ ពិធីនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាសម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់កិត្តិ យសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញា បត្រដល់គរុនិស្សិតបច្ចេកទេសនិងនិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសជាលើកទី៥ហើ យ។ គរុនិ ស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋា នកម្រិតឧត្តមនិងនិស្សិតបច្ចេក វិទ្យាសរុបចំនួន៥,៤៥០នាក់ស្រី៤២៧នាក់ ។ ក្នុងនោះគរុនិស្សិតនិងនិស្សិតមានពិកា រភាពចំនួន៩នាក់ជាបុរសនិងនិស្សិតអា ហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ២៩នាក់ក្នុងចំណោម ១៧០ នាក់។
លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ដែលមាន ឈ្មោះ ថា«មជ្ឈមណ្ឌលព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះត្រូវបានផ្អាកដំ ណើរការក្នុងរបបប្រល័យពូជសាស្ត្រប៉ុលពត និងត្រូវបានដំណើរឡើងវិញនៅឆ្នាំ១៩៨១និងត្រូវបានផ្លាស់ប្តូរឈ្មោះ ជាបន្តបន្ទាប់។
វិទ្យាស្ថាននេះបានផ្ទេរពីក្រសួងអប់រំយុវ ជន និងកីឡា មកក្រោមក្រសួងការងារនិងបណ្តុះ បណ្តាល វិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេ កទេស»។វិទ្យា ស្ថាននេះមានភារកិច្ចស្នូលចំនួន២គឺបណ្តុះបណ្តាលគរុនិស្សិ តបច្ចេកទេសសម្រាប់ធ្វើជាគ្រូបច្ចេកទេ សបម្រើការងារនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីរយៈពេលខ្លី រហូតដល់រយៈពេលវែងទាំងនិស្សិតអាហារូបករ ណ៍របស់រដ្ឋនិងនិស្សិតបង់ថ្លៃសិក្សា។
វិទ្យាស្ថាននេះមានគណៈគ្រប់គ្រងសា ស្រ្តាចារ្យ និងបុគ្គលិក ខ្មែរ -បរទេស ជាប់កិច្ចសន្យាសរុបចំនួន ២៥៨ នាក់ ស្រី ៦៤នាក់។ក្នុងនោះមានកម្រិតថ្នាក់ បណ្ឌិតចំនួន០៩នាក់កម្រិតថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ចំនួន១០៨នាក់ស្រី ១៨ នាក់កម្រិតថ្នាក់បរិញ្ញាបត្រ/ វិស្វករចំនួ ន៨៤នាក់ ស្រី២៨នាក់កម្រិតក្រោមបរិ ញ្ញាបត្រចំនួន៥៧នាក់ស្រី១៨នាក់។
ចាប់តាំងពីឆ្នាំ ២០០១ដល់បច្ចុប្បន្នវិទ្យាស្ ថានបានបណ្តុះបណ្តាលសិក្ខាកាមសិស្ស និស្សិតគរុនិស្សិតសរុបប្រមាណ១៨, ៤៩៦ នាក់ស្រី ២,២១៨ នាក់ ។ ក្នុងនោះបញ្ចប់ការសិក្សាចំនួន១៤,២៧០នាក់ ស្រី ១,៧៥២នាក់និងកំពុងសិក្សាសរុប ៤,២២៦ នាក់ស្រី ៤៦៦ នាក់។ នៅវិទ្យាស្ថាននេះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេ ជោចំនួន១៧០នាក់ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន៨០នាក់និងកំពុងបន្តការសិក្សា ៩០នាក់។
គរុនិស្សិតដែលបានបញ្ចប់ការសិក្សាក្រសួងបានចាត់តាំងឱ្យបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានារបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំ ពោះសិក្ខាកាមសិស្ស និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថានទទួលបានការងារធ្វើ ១០០ ភាគរយដែលក្នុងនោះមាន ៩២ភាគរយចេញធ្វើការនិង៨ភាគរយទៀតបន្តការសិក្សាឬបង្កើតមុខរបរដោយខ្លួនឯង ៕