អតីតតារាសម្តែង និងចម្រៀង អ្នកនាង ឈិន សុធារី បានប្រកាសពីការពពោះកូនដំបូង របស់នាងជាមួយនឹងស្វាមី ដែលជាឧកញ៉ា
អតីតតារាសម្តែង និងចម្រៀង អ្នកនាង ឈិន សុធារី បានប្រកាសពីការពពោះកូនដំបូង របស់នាងជាមួយនឹងស្វាមី ដែលជាឧកញ៉ា
ភ្នំពេញ ៖ ដំណឹងដ៏រីករាយនេះ ត្រូវបានអតីតតារាសម្តែង និងចម្រៀង ឈិន សុធារី ប្រកាសជាសាធារណៈតាមបណ្តាញសង្គម ខណៈពេលដែលដំណឹងនេះក៏បានធ្វើឱ្យមិត្តភក្តិ និងសាច់ញាតិរបស់នាងជាច្រើនបានសម្តែងការអបអរសាទរផងដែរ។
អ្នកនាង ឈិន សុធារី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួនថា «ឆ្នាំថ្មី គ្មានអ្វីអួតនឹងគេទេ ហើយក៏គ្មានអ្វីពិសេសដែរ តែអ្វីដែលសំខាន់ពិសេស និងមានតម្លៃជាងអ្វីៗទាំងអស់ សម្រាប់យើងទាំងពីរ គឺជាកាដូដែលមិនអាចកាត់ថ្លៃបាន ដែលមានសមាជិកថ្មីនេះឯង ជូនពូសិដ្ឋ តាមសំណូមពរ ០១.០១.២០២៣»។
អ្នកនាង ឈិន សុធារី ថា «សុំពរពីទេវតាមិនច្រើនទេ សូមរឿងរ៉ាវឆ្នាំចាស់អ្វីៗដែលមិនល្អ គ្រោះកា.ចចង្រៃ មនុស្សកាចសាហាវ បោកប្រាស់កម្លាំងញើសឈាមខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកន្លងមក ទទួលយកអ្វីដែលពួកគេបានសាងទៅចុះ មនុស្សណាមានចិត្តគំនិតអាក្រក់ សូមចៀសឲ្យឆ្ងាយ សុំជួបតែមនុស្សល្អៗ សូមអំណាចនៃសេចក្តីផលបុណ្យកុសលដែលនាងខ្ញុំបានធ្វើកន្លងមក សូមទេវតាតាមថែរក្សាឲ្យទទួលបានលទ្ធផលល្អ និងសម្រេចសេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងផងចុះ»។ ទោះជាយ៉ាងណា ចំណងដៃកូនដំបូងនាពេលនេះនឹងធ្វើអោយចំណងស្នេហ៍រវាងនាងនិងស្វាមីជាឧកញ៉ាកាន់តែផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត៕