Banner KNP Detail Top

ករណីឃាតកម្មនេះ! សម្លាប់យុវជនម្នាក់ សមត្ថកិច្ចមិនទាន់វែកមុខឃាតករ ឃើញនៅឡើយ

ករណីឃាតកម្មនេះ! សម្លាប់យុវជនម្នាក់ សមត្ថកិច្ចមិនទាន់វែកមុខឃាតករ ឃើញនៅឡើយ


តាកែវ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក សុខ សំអឿន អាយុ៦២ឆ្នាំ ត្រូវជាជីតាសពជនរងគ្រោះ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បញ្ជាក់ថា ចៅប្រុសរបស់គាត់ឈ្មោះ គង់ ចំរើន អាយុ២០ឆ្នាំរស់នៅក្នុងបន្ទុក ត្រូវបានឃាតករសម្លាប់នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ខាងត្បូងស្ពានស្លាគូ ចន្លោះគីឡូម៉ែត្រលេខ៦៧ ក្នុងឃុំឧត្តមសូរិយា ស្រុកត្រាំកក់។ ជីតាសពជនរងគ្រោះបន្តថា ក្រោយកើតហេតុ ប៉ូលីប៉ុស្តិ៍រដ្ឋបាលឃុំបានចុះធ្វើកំណត់ហេតុ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវចាប់ជនដៃដល់ផងដែរ។ អាណាព្យាបាលជនរងគ្រោះនិយាយបន្ថែមទាំងអស់សង្ឃឹមថា មកដល់ថ្ងៃទី២៦កុម្ភៈនេះ សំណុំរឿងឃាតកម្មនេះហាក់គ្មានពន្លឺ សមត្ថកិច្ចមូលដ្ឋានដូចអត់ធ្វើការ ព្រោះអូសបន្លាយពេលជាង១ខែទៅហើយ។
អាណាព្យាបាលជនរងគ្រោះ ករណីឃាតកម្មបណ្តាលឲ្យជនរងគ្រោះស្លាប់ បានធ្វើការសំណូមពរទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេសសមត្ថកិច្ចមូលដ្ឋានស្រុកត្រាំកក់ ជួយពន្លឿនវែកមុខឃាតករមកផ្តន្ទាទោសតាមច្បាប់ផង។
នៅថ្ងៃទី២៧ កុម្ភៈ ២០២៣នេះ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំឧត្តមសូរិយា បានប្រាប់ថា នៅពេលនេះគាត់កំពុងប្រជុំ ចំណែកលោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់ថាករណីឃាតកម្មនឹងហាក់បីដូចបាត់ឈឹងមិនទាន់កំណត់មុខសញ្ញាបាននៅឡើយ បើទោះយើងមានការសង្ស័ងទៅលើជនសង្ស័យ៣នាក់ពិសេសអ្នកដែលដឹកសពជនរងគ្រោះយកមកដល់ផ្ទះក៏ដោយតែពួកគេគ្រាន់តែជាជនសង្ស័យហើយពួកគេមិនបានសារភាពសោះ ដូច្នេះយើងកំពុងស្រាវជ្រាវបន្ត ៕

អត្ថបទដែលជាប់ទាក់ទង