Banner KNP Detail Top

ភ្ញាក់ផ្អើល! ពេញហ្វេសបុក លើកទី1ក្នុងជីវិតមិនស្មានថាជួបរឿង…..

ភ្ញាក់ផ្អើល! ពេញហ្វេសបុក លើកទី1ក្នុងជីវិតមិនស្មានថាជួបរឿង…..

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នំា២០២៣នេះជាខ្លឹមសាររបស់ម្ចាស់ហ្វេសបុកឈ្មោះ Sovat Ty ដែលមានខ្លឹមសារដូចខាងក្រោម ៖

លើកទី1ក្នុងជីវិតមិនស្មានថា ជួបរឿងថោកទាបបែបនេះ ខ្លួនឯងជាមនុស្សប្រុសពេញកំលាំង ហើយជានគរបាលប៉ូលីសនៅក្រសួងមហាផ្ទៃ យល់ដឹងពីច្បាប់ដែរ តែមកប្រើហឹង្សាលើប្រពន្ធកូន យកស្រាដាក់មុខផឹងសុីរករឿងឈ្លោះ វៃដំទាំងខ្ញុំជាប្រពន្ធមានកូននៅក្នុងពោះ1ខែទៀត ហើយកូននៅឱបនិងដៃផង ហ៊ានលើកដៃវៃ សាហាវលើសសត្វ ហើយមកដើរតួកំសត់ហូរទឹកភ្នែក មុខគេសុទ្ធតែមកពីខ្ញុំប្រពន្ធវៃគេមុន តើមនុស្សស្រីកំពុងចាញ់កូនទះលោក1ដៃ ព្រោះលោកហៅសុទ្ធតែងែងពេញមាត់នេះវាធ្ងន់ធ្ងរ?

ឈ្លោះច្រើនដងដល់ថ្នាក់ចែកផ្លូវក៏មាន ដោយសារហេតុផលដដែលៗ ផឹកសុីចេញចរិតពាលតែក៏មិនដែលដល់ថ្នាក់ នេះ អាណិតតែកូនគ្នាកំពុងដេកលក់ត្រូវពកក្បាលជាំមុខយំគាំងដោយសារទង្វើថោកទាប សាហាវស្រាដឹកមុខ ខ្ញុំលែងខ្វល់មុខមាត់ អីទៀតហើយបើខ្ញុំមិនមាត់ស្មើនិងខ្ញុំទុកអោយវាបានចិត្ត ព្រោះគេបានបោះសំដីហើយយកខ្សែចេញមកគេមិនខ្លាចទេព្រោះខ្សែគេធំគេជាប៉ូលីស គំរាមរកបាញ់សំលាប់ខ្ញុំ ទៀតសាហាវណាស់ តើមានយុត្តិធម៌ទេសំរាប់អំពើហឹង្សា លើនារីនិងកុមារបែបនេះ ទោះជាលើកទី1ក៏ខ្ញុំមិនគិតថាហ្នឹងកើតឡើងធ្លាប់បែកគ្នា1ឆ្នាំហើយ ខ្ញុំខំទ្រាំព្រោះកូនតែបើដល់ប្រើហឹង្សា ហើយ ក៏មិនបាច់គិតតទៀត ផ្លូវច្បាប់ក៏ត្រូវតែធ្វើព្រោះការពារខ្លួនខ្ញុំ ហើយក៏មិនបន្ទោសស្រាដែរវាជាសន្ដានមនុស្ស ឈឺខ្លួនមិនស្មើឈឺចិត្តដែលសំរេចចិត្តត្រលប់ជាមួយ មនុស្សចិត្តពាលអន់ជាងសត្វ ៕

អត្ថបទដែលជាប់ទាក់ទង