បញ្ចប់តំណែងជាប្រធាននាយកដ្ឋាន វិទ្យុទាក់ទង គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងទៅកាន់
បញ្ចប់តំណែងជាប្រធាននាយកដ្ឋាន វិទ្យុទាក់ទង គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងទៅកាន់តំណែងថ្មី គឺជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ
ភ្នំពេញៈ នេះ បើតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់តំណែងជាប្រធាននាយកដ្ឋាន វិទ្យុទាក់ទង គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងទៅកាន់តំណែងថ្មី គឺជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងតែងតាំងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។
ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ ប្រធាននាយករដ្ឋានវិទ្យុទាក់ទង និងអគ្គស្នងការរងនគរបាលជាតិ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕