Banner KNP Detail Top

ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មតារាហុងកុង តុលាការសាលាដំបូងបដិសេធដាច់ខាត មិនអនុញ្ញាត

ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មតារាហុងកុង តុលាការសាលាដំបូងបដិសេធដាច់ខាត មិនអនុញ្ញាតឱ្យជនជាប់ចោទ៤នាក់ នៅក្នុងសំណុំរឿងសម្លាប់អ្នកនាងអេប៊ី ឆយ អាចបង់ប្រាក់ ដើម្បីនៅក្រៅឃុំបានឡើយ


ទីក្រុងហុងកុង៖ តុលាការសាលាដំបូងបដិសេធដាច់ខាត មិនអនុញ្ញាតឱ្យជនជា.ប់ចោ.ទ៤នាក់នៅក្នុងសំណុំរឿងសម្លា.ប់អ្នកនាងអេប៊ី ឆយ អាចបង់ប្រាក់ដើម្បីនៅក្រៅឃុំបានឡើយ។ នៅក្នុងចំណោមអ្នកទាំងនោះ ម្នាក់ឈ្មោះអេឡិច ខ្វុង អាយុ២៨ឆ្នាំត្រូវជាអតីតស្វាមីជនរងគ្រោះ, ម្នាក់ឈ្មោះអេនថូនី អាយុ៣១ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់អេឡិច (អតីតបងថ្លៃជនរ.ងគ្រោះ), ទីបីឈ្មោះខ្វុងកៅ អាយុ៦៨ឆ្នាំត្រូវជាឪពុករបស់អេឡិច (អតីតឪពុកក្មេកជនរ.ងគ្រោះ)។ អ្នកទាំងបីនាក់នេះត្រូវបានចោទប្រកាន់ពីបទម.នុស្សឃា.តទៅលើអ្នកនាង អេប៊ី ឆយ។
ដោយឡែក ជនសង្ស័.យទី៤ ឈ្មោះជេនី លី អាយុ៦៣ឆ្នាំ ត្រូវជាម្ដាយរបស់អេឡិច (អតីតម្ដាយក្មេកជ.នរ.ងគ្រោះ) ត្រូវបានចោទប្រកាន់ពីបទរារាំ.ងដល់ការបំពេញការងាររបស់សមត្ថកិច្ច។ អ្នកទាំង៤នាក់នេះបានស្នើសុំដាក់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំ។ ប៉ុន្តែសំណើនេះត្រូវអង្គជំនុំជម្រះច្រា.នចោល។ មានសញ្ញាមិនស្រួលតាំងពីដំបូងដៃមកម៉្លេះថាពួកគេអាចនឹងរ.ត់គេ.ចខ្លួន បើតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ អេឡិច នៅពេលមើលឃើញក្រឡាមិនស្រួល ប្រុងដា.ក់មេប្រូចទៅប្រទេសដទៃ។ ប៉ុន្តែសំណាងល្អ ប៉ូលិសស្ទាក់ចាប់អេឡិចបាន នៅពេលគាត់ប្រុងជិះអូប័ររត់គេចខ្លួន ដោយពាំនាំទៅជាមួយនូវក្រដាសប្រាក់មួយចំនួន និងនាឡិកាដ៏មានតម្លៃជាច្រើនគ្រឿង។ ឥឡូវនេះ មិនបាច់តវ៉ាច្រើនទេ! ពួកគេត្រូវបន្តជាប់ឃុំដើម្បីរង់ចាំការនាំខ្លួនឡើងតុលាការជាថ្មីម្ដងទៀត។
សមត្ថកិច្ចឱ្យដឹងថាឪពុក និងបងប្រុសរបស់អេឡិចត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។ នារីវ័យ៤៧ឆ្នាំ ដែលគេសង្ស័យថាជាគូស្នេ.ហ៍របស់ឪពុកអេឡិចក៏ត្រូវបានចា.ប់ខ្លួនផងដែរ ប៉ុន្តែមិនទាន់ចោ.ទប្រកាន់ទេ។ ប្រហែលជាកំពុងសួរនាំលម្អិត ដើម្បីចង់ដឹងថានារីរូបនោះបានដឹងអំពីគម្រោងធ្វើឃា.តដែរឬទេ។ ចំពោះសំណួរថាតើនារីរូបនោះបានដឹងក្រោយពេលធ្វើឃា.តដែរឬទេ? ប្រហែលជាគាត់ដឹង។ ជាក់ស្ដែង ក្រោយអំ.ពើឃា.តកម្មកើតឡើង តាមដឹងមកថា នារីរូបនោះជួយរកជួលបន្ទប់ខុនដូដើម្បីឱ្យអេឡិចសម្ងំលា.ក់ខ្លួន និងជួយសម្រួលផ្លូវឱ្យអេឡិចរ.ត់គេ.ចខ្លួន។
សូមជម្រាបថាអ្នកនាង អេប៊ី ឆយ ជាតារាបង្ហាញម៉ូត និងជាតារាល្បីនៅលើបណ្ដាញសង្គម។ អ្នកនាងមានអ្នកតា.មដា.ន (ហ្វូឡូ) ជាង១សែននាក់នៅលើបណ្ដាញអ៊ីនស្ត្រាក្រាម។ ថ្មីៗនេះ អ្នកនាងទើបតែថតរូបដាក់ក្របមុ.ខរបស់ទស្សវនាដ្ដី «ឡូហ្វ៊ីស្យែល ម៉ូណាកូ» និងបានទៅចូលរួមទិវាបង្ហាញម៉ូតប្រចាំសប្ដាហ៍ ដែលរៀបចំនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថែមទៀតផង។
សំណុំរឿងសម្លាប់អ្នកនាង អេប៊ី ឆយ ធ្វើឱ្យកក្រើ.កទីក្រុងហុងកុង។ មិនតែប៉ុណ្ណោះ សារព័ត៌មានធំៗលំដាប់ពិភពលោកដូចជាស៊ីអឹនអឹន ប៊ីប៊ីស៊ី អាល់ចាស៊ីរ៉ា និងទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏បន្តតា.មដា.ន និងធ្វើបច្ចុប្បន្នភាពសំណុំរឿ.ងនេះជាបន្តបន្ទាប់ដើម្បីកុំឱ្យដា.ច់សា.ច់រឿង។ តុលាការសម្រេចទុកពេលសវនាការនេះឱ្យបានវែងបន្តិច ដើម្បីបង្កលក្ខណៈឱ្យសមត្ថកិច្ចបន្តនីតិវិធីស៊ើ.បអង្កេ.ត និងប្រមូលភស្តុតា.ងដាក់បន្ទុកឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការសន្និដ្ឋានបញ្ចប់សំណុំរឿ.ង។ តាមគម្រោង អង្គជំនុំជម្រះនឹងចាប់ផ្ដើមបើកសវនាការជាថ្មីម្ដងទៀតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង