Banner KNP Detail Top

ប្រទះឃើញបុរសម្នាក់ ចងក សម្លាប់ខ្លួនក្រោមដើមព្រីង ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ

ប្រទះឃើញបុរសម្នាក់ ចងក សម្លាប់ខ្លួនក្រោមដើមព្រីង ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុចភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បុរសគិតខ្លីមានឈ្មោះស៊ូ ពុត អាយុ៤៥ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិស្វាយឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាបុរសពោះម៉ាយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុកបានសហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយបានយកក្រម៉ាចងក និងដើមព្រីង ខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
យោងតាមស្ត្រីជាប្អូនស្រីបង្កើតបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុមួយថ្ងៃអតីតប្រពន្ធដែលរត់ចោលរយះពេល៣ឆ្នាំមកហើយបានទូរសព្ទ័មកសួរសុខទុក្ខប្ដីហើយនិងសួររកកូននិយាយជាមួយ ប៉ុន្តែកូនមិននិយាយនោះទេ។
ក្រោយមកមិនដឹងជានិយាយជាមួយអតីតប្រពន្ធតាមទូរសព្ទ័យ៉ាងម៉េចស្រាប់តែព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថាចងកស្លាប់បាត់ទៅហើយ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

អត្ថបទដែលជាប់ទាក់ទង