ផ្ទះប្រជាពលរដ្ឋមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ
ផ្ទះប្រជាពលរដ្ឋមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ
ផ្ទះប្រជាពលរដ្ឋមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ឋមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តបង្ការគ្រោះអគ្គិភ័យមកអន្តរាគមន៍ ដែលសិ្ថតនៅចំណុចផ្ទះលេខ៦០E2 ផ្លូវ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីក្នុងនោះបានបណ្តាលឲ្យឆាបឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង ដែលសង់អំពីថ្ម ទំហំ ទទឹង៤ម៉ែត្រ បណ្តោយ ១២ម៉ែត្រ នឹងមិនបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរនោះឡេីយ។
ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌ៧មករា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ៤ម៉ែត្រគូប និងរថយន្តរបស់ផ្សារទំនេីបអូឡាំព្យា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប ហេីយអគ្គិភ័យក៏បានរលត់ទៅវិញទាំងស្រុង ៕