Banner KNP Detail Top

កាស៊ីណូនៅច្រកទ្វារព្រំដែនព្រែកចាក ស្ថិតក្នុងភូមិលកព្រែកចាក ជិតព្រំដែនវៀតណាម

កាស៊ីណូនៅច្រកទ្វារព្រំដែនព្រែកចាក ស្ថិតក្នុងភូមិលកព្រែកចាក ជិតព្រំដែនវៀតណាម ក្នុងឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច បានរងគ្រោះដោយអគ្គិភ័យ

កាស៊ីណូនៅច្រកទ្វារព្រំដែនព្រែកចាក ស្ថិតក្នុងភូមិលកព្រែកចាក ជិតព្រំដែនវៀតណាម

ខេត្តកំពត ៖ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែជាសំណាងល្អ ភ្លើងបានរលត់ទៅវិញ ដោយបានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
កាស៊ីណូដែលឆេះនេះមានយីហោ កាស៊ីណូខ្ញុំ ដែលសម្បូរទៅដោយជនបរទេសចូលលេង ពិសេសជនជាតិវៀតណាម ។ នៅពេលកើតមានគ្រោះអគ្គិភ័យនេះ គេឃើញវត្តមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងលោកឧត្តមសេនីយ៍ទោ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត ទៅពិនិត្យផ្ទាល់ដល់ទីកន្លែងផងដែរ ។
បើតាមសន្តិសុខនៅកាស៊ីណូនេះ និយាយ ថា ការឆេះអគារកាស៊ីណូនេះមិនមែនជាអគារកំពុងលេងល្បែងនោះទេ គឹឆេះអគារផ្សេងដាច់ពីកាស៊ីណូ ។ ប៉ុន្តែអគារដែលឆេះនោះក៏មានការគ្រប់គ្រងពីក្រុមហ៊ុនកាស៊ីណូដែរ ហើយបច្ចុប្បន្ននៅជាន់ទី៥លើគេបំផុតនោះ កំពុងធ្វើការជួសជុលនិងតុបតែងឱ្យស្អាតសម្រាប់ទទួលភ្ញៀវ ។
ប្រភពដដែលនិយាយទៀតថា ការឆេះហុយផ្សែងខ្មួលទៅលើអាកាសមានរយៈពេលជិត១ម៉ោង និងមានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកកំពង់ត្រាចទៅបាញ់ទឹកពន្លត់ និងរថយន្តបាញ់ស៊ីម៉ង់ត៍ដែលមានដៃវែងក៏បានបាញ់ទឹកទៅដល់បន្ទប់ដែលឆេះនោះ រហូតភ្លើងរលត់ទៅវិញ ។ បន្ទាប់មកទៀត ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៤គ្រឿង រួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទាហាការពារព្រំដែន រួមជាមួយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានជួយអន្តរាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង