Banner KNP Detail Top

ករណីចូលលួចទូរស័ព្ទមួយគ្រឿង ជិះម៉ូតូគេចខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ រត់ចោលម៉ូតូ

ករណីចូលលួចទូរស័ព្ទមួយគ្រឿង ជិះម៉ូតូគេចខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ រត់ចោលម៉ូតូ

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកToday មួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1IL-0318 ចូលទៅធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រោះម៉ាកIphone 7 plush នៅក្នុងផ្ទះលក់កាបូបមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅចំនុចផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុម្ចាស់ទូរស័ព្ទបានសាកថ្មទូរស័ព្ទ ហើយក៏បានដេកសម្រាកនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមកបន្លំធ្វើជាចូលទិញកាបូប ហើយបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ ពីម្ចាស់ផ្ទះបម្រុងនិងជិះរត់គេចខ្លួន ភ្លាមៗនោះក៏មានប្រជាពលរដ្ឋបានជិះម៉ូតូប្រដេញតាមម៉ូតូជនសង្ស័យប្រផិតប្រផីញ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿងទៀត បណ្តាលឲ្យដួល ហើយជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះ គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿង ចោលតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល។

មួយសន្ទុះក្រោយមកក៏ឃើញមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានទៅយកម៉ូតូរបស់ជនសង្ស័យយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីស្រាវជ្រាវមុខសញ្ញាជនសង្ស័យខាងលើ យកមកចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង