Banner KNP Detail Top

ឃាត់ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់ កាំភ្លើងកែច្នៃ២ដើម និងសម្ភារៈមួយចំនួន

ឃាត់ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់ កាំភ្លើងកែច្នៃ២ដើម និងសម្ភារៈមួយចំនួន

(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀនចំនួន១២កញ្ចប់តូច ព្រមទាំងវត្ថុតាងមួយចំនួនទៀត រួចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នន ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ កំពុងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ មុខសញ្ញាជួញដូរគ្រឿងញៀនកំពុងជួញដូរ, លោកបានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ធ្វើការស្រាវជ្រាវចុះដល់កន្លែងកើតហេតុ។
ជនសង្ស័យ មានឈ្មោះ វ៉ា ឌី (ហៅឌី) អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយចាប់ខ្លួនកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមានម៉្សៅក្រាមពណ៌ស ថ្លាថ្នាំញៀន (មេតាំហ្វេតាមីន) ចំនួន១២កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង កាំភ្លើងកែច្នៃ២ដើម ខ្លី១ដើម ដាវ១ដើម កូនកាំបិតស្នៀត១ គ្រាប់កង់សំរាប់បាញ់២៦គ្រាប់ និងសម្ភារឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន សមត្តកិច្ចធ្វើការពិនិត្យទឹកម៉ូតស្វែង រកសារធាតុញៀន ជាលទ្ធផលវិជ្ជមានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង