អបអរសាទរលោកជំទាវ ឌឹម យីម ត្រូវបានសម្ដេចសង្ឃនាយកនិងសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈត្រាស់សម្រេច
អបអរសាទរលោកជំទាវ ឌឹម យីម ត្រូវបានសម្ដេចសង្ឃនាយកនិងសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈត្រាស់សម្រេចផ្ដល់គោរមងារជូនជាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍.
នាព្រឹកថ្ងៃ អង្គារ៍ ឆ្នាំខាលចត្វាសក័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៣ ជំទាវ ឌឹម យីម ត្រូវបានសម្ដេចព្រះមហាសុមេធាធិបតី សម្ដេច ព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់សម្រេចផ្ដល់ គោរមងារជូនជា មហាឧបាសិកា ពុទ្ធសាស្ត្រនូបត្ថម្កក៍ ចាប់ពីថ្ងៃនេះតទៅ ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះសម្ដេច មហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយកខណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចសព្វព្រះរាជហឫទ័យ ប្រោសប្រទាននៅគោរមងារ ដ៏ខ្ពង់ខ្ពស់នេះជូនដល់លោកជំទាវ។
ហើយលោក ជំទាវក៏សូមថ្វាយព្រះសព្វសាធុការពរជ័យ ថ្វាយចំពោះសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ សូមសម្ដេចមានព្រះជន្មាទាឃាយុយុឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងវិស័យព្រះពុទ្ធសាសនាកម្ពុជា ឲ្យកាន់តែរីកចម្រើនតទៅមុខ។