Banner KNP Detail Top

ករណីសំណុំរឿងកុមារីលង់ទឹកស្លាប់ ដោយសារអិលធ្លាក់កង់៣ពីលើទូក-ដ សមត្ថកិច្ចកំពុងតាមចាប់អ្នកបើកទូកដ  នៅខេត្តកណ្តាល

ករណីសំណុំរឿងកុមារីលង់ទឹកស្លាប់ ដោយសារអិលធ្លាក់កង់៣ពីលើទូក-ដ សមត្ថកិច្ចកំពុងតាមចាប់អ្នកបើកទូកដ  នៅខេត្តកណ្តាល

(កណ្ដាល)៖  ថ្លែងមកកាន់ភ្នាក់ងារព័ត៌មាន  ប្រចាំខេត្តកណ្ដាល តាមរយ:ប្រព័ន្ធតេឡេក្រាម អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី បានថ្លែងដូចនេះថា «ករណីនេះឮថា នៅនគរបាលស្រុកនៅឡើយទេ អាចសួរទៅខាងនគរបាលទើបច្បាស់»។

សំណុំរឿងកុមារីអាយុ៦ឆ្នាំ ដែលលង់ទឹកស្លាប់ដោយសាររអិលធ្លាក់កង់៣ឥណ្ឌា ពីលើទូក-ដ នៅស្រុកស្អាងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅ ត្រូវបានអភិបាលខេត្តកណ្ដាលបញ្ជាឲ្យចាប់ខ្លួនម្ចាស់ទូក-ដ បញ្ជូនទៅតុលាការ។

ដោយឡែក លោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ដែរថា លោកបានបញ្ជូនសុំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តយូរមកហើយ។ ចំពោះរឿងនេះលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់មកកាន់ភ្នាក់ងារព័ត៍មាន នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ដែរថា «នៅបន្ដស្វែងរកអ្នកបើកទូក-ដ»។

សូមជម្រាបថា ករណីកង់៣ឥណ្ឌារអិលធ្លាក់ចូលទឹកទន្លេបណ្ដាលឲ្យកុមារីម្នាក់ស្លាប់ បានកើតហេតុនៅកំពង់ចម្លង ក្បាលកោះគរ- ស្វាយប្រទាល ត្រើយខាងកើត ស្ថិតក្នុងភូមិ ឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ម្ចាស់ទូកដឈ្មោះ កុង សុង អាយុ៨៥ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ, អ្នកបើកទូក-ដ ឈ្មោះ អេង (អាយុ ១៦ឆ្នាំ)៕

អត្ថបទដែលជាប់ទាក់ទង