Banner KNP Detail Top

អ្នកញៀនល្បែងចំនួន០៥នាក់ ឃាត់ខ្លួននៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ ណុប អើង

អ្នកញៀនល្បែងចំនួន០៥នាក់ ឃាត់ខ្លួននៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ ណុប អើង

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកញៀនល្បែងចំនួន០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ ណុប អើង ភេទស្រី អាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិអណ្តូងក្រសាំងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ចំនួន០៣នាក់ បានចេញប្រតិបត្តិការចុះចាប់ភ្លាមៗ ជាលទ្ធផលឃាត់ខ្លួនបានមនុស្សប្រុសប្រីចំនួន០៥នាក់ រួមមាន ៖
ទី១-ឈ្មោះ ណុប អើង ភេទស្រី អាយុ៦០ឆ្នាំ
ទី២-ឈ្មោះ លឹម ដឿន ភេទប្រុស អាយុ៥០ឆ្នាំ
ទី៣-ឈ្មោះ ខឹម អូន ភេទស្រី អាយុ៣៧ឆ្នាំ
ទី៤-ឈ្មោះ ហម ចរិយា ភេទស្រី អាយុ៤៥ឆ្នាំ
និងទី៥-ឈ្មោះ នាង សៅរី ភេទស្រី អាយុ៣០ឆ្នាំ ។ អ្នកទាំងប្រាំនាក់ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានដកហូតបានវត្ថុតាង រួមមាន បៀរចំនួន០២ហ៊ូរ និងកម្រាចំនួន០២ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍ ចំណែកអ្នកលេងល្បែងទាំង០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង