Banner KNP Detail Top

សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ

សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ ពាន់នាក់


ភ្នំពេញ៖ នៅថ្ងៃទី ១ខែមីនាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នងនិងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់ រំយុវជននិងកីឡាបានឱ្យដឹងថាអ គារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះមាន ឈ្មោះថា«អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹងនិងអគារ មហាវិទ្យាល័យវិស្វ កម្មសំណង់» ។ អគារទាំងពីរនេះត្រូវបានសាងសង់ឡើងក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិ វឌ្ឍន៍អាស៊ី។ ក្នុងនោះអគារមជ្ឈមណ្ឌល សហគមន៍ចំណេះដឹងមានកម្ពស់៧ជាន់និង៧៣បន្ទប់មានបណ្តោយ៤៨ម៉ែត្រនិងទទឹង ២១ម៉ែត្រគិតជាផ្ទៃក្រឡាសរុបជាង៧ពាន់ ម៉ែត្រការ៉េ។រីឯអគារមហាវិទ្យាល័យវិស្វកម្ម សំណង់មានកម្ពស់៣ជាន់និង២០បន្ទប់មាន បណ្តោយ ២៨ម៉ែត្រនិងទទឹង១៤ ម៉ែត្រគិត ជាផ្ទៃក្រឡាសរុប១,៧៣៨ម៉ែត្រការ៉េ។
សម្រាប់និស្សិតជ័យលាភីដែលទទួលសញ្ញា បត្រវិញរួមមានថ្នាក់បណ្ឌិត,បរិញ្ញាបត្រជាន់ខ្ពស់,បរិញ្ញាបត្រនិងបរិញ្ញាបត្ររងសរុបចំនួ ន៤,៦១៧នាក់ក្នុងនោះនារី១,២៨១នាក់។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺជាគ្រឹះស្ថា នឧត្ដមសិក្សាសាធារណៈរបស់រដ្ឋដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុ ងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ,បច្ចេកវិទ្យានិងវិស្វកម្មសម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។
គិតចាប់តាំងពីឆ្នាំ១៩៨១មកដល់បច្ចុ ប្បន្ននេះនិស្សិតបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប១៤, ៩៦៨នាក់នារី២,៨៦០នាក់។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋវិស័យឯក ជនអង្គការមិនមែនរដ្ឋាភិបាលនិងប្រក បអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថ ភាពវិជ្ជាជីវៈខ្ពស់មានឧត្តមភាពសេចក្តីថ្លៃថ្នូរនិងប្រកបដោយកិត្តិយស ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថាបច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រងមន្រ្តីរាជ ការសាស្រ្តាចារ្យនិងបុគ្គលិកចំនួន៤៧ ៨នាក់នារី១៤៨នាក់។ក្នុងនោះសាស្រ្តាចារ្យមានសញ្ញាបត្របណ្ឌិតចំនួន៩៥ នាក់។ឆ្នាំសិក្សា២០២២-២០២៣នេះវិទ្យាស្ថា នកំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់៕

អត្ថបទដែលជាប់ទាក់ទង