Banner KNP Detail Top

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស៏យ០៣នាក់

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស៏យ០៣នាក់ ឯម្នាក់ទៀតរត់រួច និងដកហូតវត្ថតាងមួយចំនួន

(ខេត្តកណ្តាល)៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៤នាក់ប្រុស(ឃាត់ខ្លួន០៣នាក់រត់១)៖
១-ឈ្មោះ ឡេង ម៉េងសុង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល (ជួញដូរ ,ឃាត់ខ្លួន) អត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
២-ឈ្មោះ ហុង ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ ,ឃាត់ខ្លួន ) អត្តសញ្ញាណប័ណ្ណ មិនជាប់ខ្លួន។
៣-ឈ្មោះ អុល ចិត្រា ហៅថយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (រក្សាទុក ,ឃាត់ខ្លួន) អត្តសញ្ញាណប័ណ្ណ មិនជាប់ខ្លួន)។
៤-ឈ្មោះ សៅ ម៉េងនាត ហៅម៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ ,គេចខ្លួន )។
វត្ថុតាងដកហូត៖
១•ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច។
២•ទូរស័ព្ទ ដៃ០២គ្រឿង ម៉ាក realme ពណ៌ទឹកសមុទ្រ ប្រេីលេខ 0967325857 និងម៉ាក OPPO ពណ៌បៃតង ប្រេីលេខ 0965186273។
៣•ម៉ូតូ០១គ្រឿងម៉ាក Beat ពណ៌ខៀវ-ស សេរីឆ្នាំ២០២៣ គ្មានផ្លាកលេខ លេខតួ 9092370។
៤•ឧបករណ៍ និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
តាមសមត្ថកិច្ចឱ្យដឹងថានៅមុនពេលកេីតហេតុ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មាន ពីមហាជនមកថាមានការជួញដូរថ្នាំញៀន នៅចំណុចកេីតហេតុ ។ ក្រោយពីទទួលបានព័ត៌មា នបានហេីយ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ប៉ុស្តិ៍ពេីក បានចុះដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជាក់ស្តែងបានមុខសញ្ញាម្នាក់ឈ្មោះ អុល ចិត្រា ហៅទយ ដកហូតបានថ្នាំញៀន១កញ្ចប់តូច ។ ជនសង្ស័យបានឆ្លេីយសារភាពថាពិតជាបានទិញថ្នាំញៀន១កញ្ចប់តូចតម្លៃ១៦០០០៛ ពីមុខសញ្ញាឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ សៅ ម៉េងនាត ហៅម៉េង និងកន្លងមកធ្លាប់ទិញពីឈ្មោះ ឡេង ម៉េងសុង ចំនួន១លេីក ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត ឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ ឡេង ម៉េងសុង ។
ជនសង្ស័យឈ្មោះ ហុង ពិសិទ្ធ និងឈ្មោះ ឡេង ម៉េងសុង បានសារភាពថាធ្លាប់លក់ថ្នាំញៀន ៥ទៅ៦លេីក មកហេីយ ។ ការធ្វេីតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលមានសារធាតុញៀន(+)ទាំង០៣នាក់។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង