មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ បន្ទាប់ពី
មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នា រវាងម៉ូតូហុងដាឌ្រីម ជាមួយម៉ូតូនិច
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងព្រៃស ភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង៤នាក់ ស្គាល់តែភាគីខាងម៉ូតូនិច ដែលជិះគ្នា៣នាក់ម្តាយកូន ៖ ទី១ ឈ្មោះអ៊ុង ម៉ានិត ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកបរម៉ូតូ ។ ទី២ ឈ្មោះសុខ ស្រីឡាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ។ ទី៣ ឈ្មោះសុខ ស៊ូនីម ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ។ ពួកគេមានទីលំនៅភូមទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1K-4521 ជិះដោយបុរសម្នាក់ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-0486 ជិះដោយស្ត្រី៣នាក់ម្តាយកូនច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង៤នាក់ ។
ក្រោយកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ និងរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕