Banner KNP Detail Top

ប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកប្រឡាយ និងមានម៉ូតូនៅក្បែរ

ប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកប្រឡាយ និងមានម៉ូតូនៅក្បែរ

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ នៅលើផ្លូវលំចំណុចភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បុរសដែលស្លាប់មានឈ្មោះតូច ងួន អាយុ៥៨ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀងនិងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CW ៣០១១ ។
មុនកើតហេតុគេឃើញបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CW ៣០១១ ក្នុងទិសដៅពីជើងទៅទិសខាងត្បួងតែម្នាក់ឯងតាមផ្លូវលំដែលមានប្រឡាយទឹកក្រោយមកប្រមាណ២០នាទីក៏មានការភ្ញាក់ផ្អើលពីអ្នកភូមិថាបានប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួមទាំងគ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យសាកសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូធ្លាក់ចូលប្រឡាយឈ្លក់ទឹកប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង