Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន០១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្ត

ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន០១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្ត


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន០១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។
ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី ព្រះរាជអមជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០២គោលដៅ៖គោលដៅទី០១/- ចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះសាន ប៊ុនថេត ភេទប្រុសអាយុ១៦ឆ្នាំ និងចាប់យកបានវត្ថុតាងម្សៅពណ៌សក្រាម ចំនួប០៦ថង់ធំ ,ទូរស័ព្ទដៃ០១គ្រឿង,ថ្នាំកញ្ចប់មានឡូហ្គោម៉ាក(សឺដែស) ចំនួន០២កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ Supreme (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់ ។ គោលលដៅទី០២/-បានបន្តចុះទៅកន្លេងការ៉ាអូខេ(ម៉ូលីណា) G៩ KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។វត្ថុតាងដកហូតបានមាន៖ទូរស័ព្ទដៃ០១គ្រឿងនិងរថយន្តម៉ាកុចស៊ីស RX 330 ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB 0175 ។
នៅវេលាម៉ោង១០និង១៥ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអមជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វិធានញោះញង់) កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជនសង្ស័យនិងណាត់កន្លែងប្រគល់ទទួលអីវ៉ាន់ ពេលទៅដល់ជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១២ថង់ធំ។វត្ថុតាងទាំងនោះត្រូវបានយកមកការិយាល័យប្រឆាំងគ្រឿងញៀននិងបានរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងហើយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង