សិស្សានុសិស្ស១៥នាក់ រៀននៅវិទ្យាល័យបន្ទាយ ឆ្មារ ស្ថិតនៅ
សិស្សានុសិស្ស១៥នាក់ រៀននៅវិទ្យាល័យបន្ទាយ ឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម
ខេត្តបន្ទាយមានជ័យ៖ នៅ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានសិស្សានុសិស្ស១៥នាក់រៀននៅវិទ្យាល័យបន្ទាយ ឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ។ នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថ្ងៃនេះ ។
លោកអធិការបានបញ្ជាក់ថា សិស្សទាំង១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន០២នាក់ និងសិស្សស្រីចំនួន១៣ នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្រោយ ពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម នោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួ ។
បើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក បានឲ្យដឹងថាសិស្ស ទាំង១៥នាក់នោះ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកមិនស្អាតសិស្សមួយចំនួនមានជម្ងឺប្រចាំកាយ ហើយ អ្នកជម្ងឺជា មុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការៈបែបនេះកាលពី ថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើត មានជម្ងឺនោះទៀត ហើយមានអ្នកកើតជម្ងឺនេះថ្មី៧នាក់ សរុប គឺ១៥នាក់ ។
មកទល់នេះមាន១៣នាក់ មានអាការៈធម្មតាឡើងវិញ ត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ០២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕