Banner KNP Detail Top

កញ្ញា យ៉ង មិនា ហៅមីង ដុល្លា និងធ្វើការបកស្រាយអោយបងប្អូនមហាជនបានដឹង

កញ្ញា យ៉ង មិនា ហៅមីង ដុល្លា និងធ្វើការបកស្រាយអោយបងប្អូនមហាជនបានដឹង

ភ្នំពេញ ៖ កញ្ញា យ៉ង មិនា ហៅមីង ដុល្លា និងធ្វើការបកស្រាយអោយបងប្អូនមហាជនបានដឹង ជាពិសេសទាក់ទងជាមួយនឹងការកែកុនលើផ្ទៃមុខនេះតែម្តង។
កាលពីពេលថ្មីនេះ ស្រាប់តែ មីង ដុល្លា បានទៅកែកុនត្រង់នេះ ត្រង់នោះ ថែមកន្លងនេះ ដោយធ្វើអោយមហាជនចង់ដឹងជាខ្លាំងថា តើកញ្ញាស្រអែមស្រស់រូបនេះ បានកែអ្វីខ្លះ?។
ក្រោយកែរួចរាល់ ដោយមានអ្នកគាំទ្រជាច្រើនបានលាន់មាត់គ្រប់គ្នាថា ក្រោយការកែរួចសម្រស់របស់តារាស្រីកំប្លែងស្រស់រូបនេះ កាន់តែស្រស់ស្អាតមួយកម្រិតទៀត ដោយផ្គួបផ្សំជាមួយវ័យរបស់កញ្ញាផងដែរ។
តារាកំប្លែងស្រអែមស្រស់ មីង ដុល្លា បានបង្ហើបថា កញ្ញាបានធ្វើការកែតែត្រង់ច្រមុះតែប៉ុណ្ណោះ ដោយកញ្ញាគិតថា ច្រមុះរបស់កញ្ញារាងស្ទើរបន្តិច ហេតុដូច្នេះហើយ កញ្ញាក៏សម្រេចចិត្តថា កែតែច្រមុះបន្តិចបានហើយ ដើម្បីអោយមុខមាត់កញ្ញាមានភាពស្រស់ស្អាត និងក្មេងជាងវ័យ។
មីង ដុល្លា ដែលដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះ បានបន្តថា កញ្ញាចង់កែជាយូរមកហើយ តែកញ្ញាចេះតែខ្លាច តែក្រោយកែរួចរាល់ កញ្ញាដូចជាមិនមានភាពឈឺចាប់អ្វី ពោលគឺសម្រស់កញ្ញាកាន់នាំមកនៅភាពស្រស់ស្អាតបន្ថែមទៀត។
ក្រោយការសម្ជស្សត្រង់ច្រមុះហើយ កញ្ញាបាននិយាយថា ដូចជាមិនមានការឈឺចាប់អ្វីនោះទេ ហើយក៏មិនមានសភាពហើម ឬមានបញ្ហាអ្វីនោះទេ ពោលគឺល្អទាំងព្រមតែម្តង។ ទាក់ទងជាមួយការកែកុននេះដែរ ដោយកញ្ញាកែច្រមុះតែប៉ុណ្ណោះ តែបើទៅថ្ងៃអនាគតកញ្ញាក៏មិនទាន់ដឹងដែរថា ចង់បន្ថែមកន្លែងណាបន្ថែមទៀត ដោយមើលទៅតាមលទ្ធភាពរបស់ខ្លួនសិន។
បើទាក់ទងជាមួយគូអនាគត និងភាពល្បីល្បាញ កញ្ញាក៏បានពោលបន្ថែមអោយដឹងថា កញ្ញាក៏មិនទាន់មានគូរនៅឡើយទេ ហើយកញ្ញាក៏ពុំទាន់គិតដែរ ព្រោះកញ្ញាមានភាពមមាញឹកជាខ្លាំងជាមួយការងារសិល្បៈ ដោយរវល់រកសម្រាកសឹងតែពុំមាន ៕

អត្ថបទដែលជាប់ទាក់ទង