Banner KNP Detail Top

ប្តីឯណាមិនយំ! មច្ចុរាជឆក់យកជីវិតប្រពន្ធ និងកូននៅក្នុងផ្ទៃ មិនទាន់បានឃើញមុខ

ប្តីឯណាមិនយំ! មច្ចុរាជឆក់យកជីវិតប្រពន្ធ និងកូននៅក្នុងផ្ទៃ មិនទាន់បានឃើញមុខ


ខេត្តស្វាយរៀង ៖ ហេតុការណ៍ស្ត្រីដែលស្លាប់ទាំងទារកនៅក្នុងផ្ទៃនេះ បានកើតឡើងនៅ យប់ថ្ងៃទី០៥ មករា ២០២៣ ស្ថិតនៅភូមិព្រៃវល្ល៍ ឃុំថ្មីស្រុកកំពង់រោទ៍ ។ ស្ត្រីរងគ្រោះឈ្មោះជា សោភណ្ឌ័ អាយុ៣២ឆ្នាំ មានមុខបរលក់ដូរផលិតផលនិងឡេ គ្រឿងក្រអូបនៅផ្ទះ មានទីលំនៅភូមិព្រៃវល្ល៍ ឃុំថ្មីស្រុកកំពង់រោទ៌ ។ ស្ត្រីរងគ្រោះគឺមានផ្ទៃពោះជិតគ្រប់ខែហើយ កន្លងមក នាងបានទៅពិនិត្យអេកូ គឺទារកក្នុងផ្ទៃ កូនប្រុស ហើយបានទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះ ហើយត្រូវគ្រូពេទ្យបានប្រាប់ថា នាងគ្រប់ខែហើយ នៅតែចាំថ្ងៃសម្រាលទេ ។

នៅថ្ងៃកើតហេតុវេលាម៉ោង០៦ល្ងាច ស្ត្រីរងគ្រោះគឺហូបបាយជុំគ្នាជាមួយប្តីនិងកូនស្រីម្នាក់អាយុ៧ឆ្នាំ គឺសុខភាពធម្មតា ១ម៉ោងក្រោយមក ស្រាប់តែមានអាការៈហត់ដង្ហក់ខ្លាំងតែម្តង បុរសជាប្តីក៏បានប្រញាប់ប្រញាល់ហៅរថយន្តសាមុយដឹកស្ត្រីជាប្រពន្ធ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។ តែជាអកុសល បញ្ជូនទៅជិតដល់មន្ទីរពេទ្យហើយ ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅលើរថយន្ត គួរឲ្យសង្វេក ខណៈនោះក្រុមគ្រូពេទ្យបានដឹកសពស្ត្រីរងគ្រោះយកទៅមន្ទីរពេទ្យខេត្ត ហើយធ្វើការវះកាត់ភ្លាមៗដើម្បីសង្គ្រោះទារកក្នុងផ្ទៃ ក៏ប៉ុន្តែអ្វីៗគឺយឺតពេលទៅហើយទារកក៏បានស្លាប់ទៅតាមម្តាយដែរ ។

បុរសជាប្តី បានឲ្យដឹងថា គាត់បានរៀបការជាមួយស្ត្រីជាប្រពន្ធ មានចំណងដៃកូនស្រីម្នាក់អាយុ៧ឆ្នាំ ហើយ ដែលស្លាប់នៅក្នុងផ្ទៃគឺជាកូនទី២ជាកូនប្រុស មិនគួរមកជួបរឿងអកុសល តែមួយប៉ព្រិចភ្នែក ត្រូវពប្រពន្ធនិងកូនក្នុងផ្ទៃស្លាប់ចោលគាត់និងកូនស្រីបែបនេះសោះ ។ សពម្តាយនិងកូនសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើពិធីបូជានៅល្ងាចថ្ងៃទី០៦មករា២០២៣នេះ ៕

អត្ថបទដែលជាប់ទាក់ទង