Banner KNP Detail Top

ស្គាល់មុខសង្សារ ដែលចាក់នារីជាកម្មការិនីរោងចក្រម្នាក់ បានស្លាប់ដោយ

ស្គាល់មុខសង្សារ ដែលចាក់នារីជាកម្មការិនីរោងចក្រម្នាក់ បានស្លាប់ដោយស្នាមកាំបិតចាក់ចំក្រោមក្លៀកស្លាប់នៅនឹងកន្លែងក្នុងបរិវេនរោងចក្រ

ខេត្តព្រះសីហនុ ៖ ហេតុការណ៍នេះបានកើតមានឡើងនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារផ្លូវចូល រោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ មុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវជាសង្សាររបស់នារីរងគ្រោះ។ ជនរងគ្រោះសង្សារចាក់សម្លាប់ បន្ទាប់ពីចេញពីធ្វើការថែមម៉ោងពេលយប់ ដល់ម៉ោង១០យប់ ។
នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ ដោយស្នាមកាំបិតចាក់ចំក្រោមក្លៀកស្លាប់នៅនឹងកន្លែងក្នុងបរិវេនរោងចក្រ ដែលការស្លាប់នេះត្រូវបានសមត្ថកិច្ចប្រាប់ថាបង្កឡើងដោយបុរសម្នាក់ជាសង្សាររបស់ខ្លួន។
ជនរងគ្រោះភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតនៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ សមត្ថកិច្ចបានកំណត់មុខសញ្ញានិង កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ។ សមត្ថកិច្ចបានក្តោបមុខសញ្ញានេះយ៉ាងយកទុកដាក់បំផុត ដើម្បីឈានដល់ការឃាត់ខ្លួន យកមកផ្ដនាទោសតាមផ្លូបច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង