Banner KNP Detail Top

ក្លិបប្រដាលគុនខ្មែរ ក.១៥៧ ទទួលបានថវិកាជាង ១១ម៉ឺនដុល្លារ ពីការឧបត្ថម្ភដោយឧកញ៉ា ស្រី ចាន់ថន

ក្លិបប្រដាលគុនខ្មែរ ក.១៥៧ ទទួលបានថវិកាជាង ១១ម៉ឺនដុល្លារ ពីការឧបត្ថម្ភដោយឧកញ៉ា ស្រី ចាន់ថន

(ភ្នំពេញ)៖ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្លិបប្រដាលគុនខ្មែរ ចលនាយុវជនកម្ពុជា ក. ១៥៧ ទទួលបានជាង ១១ម៉ឺនដុល្លារ ពីការឧបត្ថមដោយលោកឧកញ៉ា ស្រី ចាន់ថន ដែលបានចុះពិនិត្យផ្ទាល់ ក្នុងការចំណាយសម្រាប់ក្លិបរយៈពេល ៥ឆ្នាំ ដែលមានលោក ពេជ្យ សុផាន់ ជាគ្រូបង្វឹក, នេះបើតាមប្រកាសរបស់លោកឧកញ៉ា ។
តាមការបង្ហាញពីសំណាក់លោកឧកញ៉ា ស្រី ចាន់ថន ចំពោះការប្រគល់ជូនថវិការប្រមាណជាង ១១ម៉ឺនដុល្លារនេះ គឺមានក្តីរំពឹងនិងសង្ឃឹមថាការឧបត្ថមខាងលើនិបមានការជំរុញឲ្យកីឡាគុនខ្មែរមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត។
លោកឧកញ៉ា បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំបាទបានចុះមកមើលផ្ទាល់នឹងបានឧបត្ថម្ភថវិកាសរុបជូនដល់ក្លឹបកីឡាគុនខ្មែរ ចលនាយុវជនកម្ពុជា ក.157 ចំនួន ជាង(11 ម៉ឺនដុល្លារ) សម្រាប់ចំណាយក្នុងរយៈពេល 5ឆ្នាំបន្ត ខ្ញុំសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងរីកចម្រើនមួយកម្រិតបន្ថែមទៀត គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា ( I love Cambodia 🇰🇭)»៕

អត្ថបទដែលជាប់ទាក់ទង