អតីតព្រះចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន យល់ព្រមដោយស្ម័គ្រចិត្ដ សម្រេច
អតីតព្រះចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន យល់ព្រមដោយស្ម័គ្រចិត្ដ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤ ខែមីនា ស្អែកនេះ
អតីតព្រះចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន យល់ព្រមដោយស្ម័គ្រចិត្ដ សម្រេច
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ដំណឹងដែលពុទ្ធបរិស័ទមហាទន្ទឹងរង់ចាំនិងមានចម្ងល់គឺបានស្រាយចប់ បន្ទាប់ពីអតីតព្រះចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន យល់ព្រមដោយស្ម័គ្រចិត្ដ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤ ខែមីនាស្អែកនេះ!
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងកាលពីថៃ្ងទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ភិក្ខុ ហេង សាវ៉ុន អតីតព្រះគ្រូចៅអធិការវត្តកំពូលពេជ្រ មុខសញ្ញាបំផ្លាញព្រះពុទ្ធសាសនា ត្រូវបានព្រះមេគណ ព្រះអនុគណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្ត ឱ្យចូលមកសារភាពកំហុសនិងទទួលយកកំហុស !
ជាក់ស្ដែងលទ្ធផល អតីតភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានយល់ព្រមដោយស្ម័គ្រចិត្ដ សម្រេចលាចាកសិក្ខាបទ នៅថ្ងៃ សៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលព្រឹក វេលាម៉ោង ៨.៣០ ព្រឹកនៅវត្តដំណាក់ត្រាច តាមព្រះរាជពិធីព្រះពុទ្ធសាសនានៃយេីង សូមសាធារណៈជន អ្នកសារព័ត៌មាន ពុទ្ធបរិស័ទមេត្តាជ្រាប សូមអរគុណ! !
សូមជម្រាបជូនថា បន្ទាប់ពីបែកធ្លាយរឿងអតីតព្រះចៅអធិការវត្តកំពូលពេជ្រ លួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ ធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ វិស័យព្រះពុទ្ធសាសនា ខណៈបុគ្គលសង្ឃុ បានប្រព្រឹត្តអំពើមិនគប្បី ប្រាសចាក វិន័យសង្ឃ ចាប់ផ្សឹកនេះ ត្រូវប្រជាពលរដ្ឋពុទ្ធបរិស័ទគាំទ្រ។ ខណៈប្រជាពលរដ្ឋខ្មែរគោរព វិស័យព្រះពុទ្ធសាសនា។
សូមរម្លឹកផងដែរថា, កន្លងទៅមានបុគ្គលសង្ឃមួយចំនួន បានប្រព្រឹត្តនូវអំពើបែបនេះ ហើយចាប់ផឹ្សកដូចគ្នាផងដែរ៕