Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង

ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលស្រុកសង្កែ បានឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ កាលពីព្រឹកមិញនេះ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីអំពើលួច (លួចយកទ្រព្យសម្បត្តិ)អ្នកដទៃ មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ គឺ គឹមលាន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ដោយក្នុងនោះយកបានខ្សែដៃប្លាទីនចំនួន០១ខ្សែ និងចិញ្ចៀនប្លាទីនចំនួន០១វង់។


នៅពេលដឹងថាបាត់ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក និងដោយអនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួន ជនសង័្សយឈ្មោះ សៀង ប្រុស ហៅ ជុយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតខ្សែដៃប្លាទីនចំនួន០១ខ្សែ និងចិញ្ចៀនប្លាទីនចំនួន០១វង់ ជារបស់ជនងគ្រោះ។
នគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯភស្តុតាងក្នុងករណីលួច បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង