Banner KNP Detail Top

ចេញសេចក្តីប្រកាស ៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះ

ចេញសេចក្តីប្រកាស ៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ

 
(ភ្នំពេញ)៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសអំពីសាលក្រមផ្តន្ទាទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។
នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង