Banner KNP Detail Top

ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបាន

ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ


ខេត្តកណ្តាល ៖ កាលពី ថ្ងៃទី០៣ ខែមិនា ឆ្នាំ ២០២៣នេះ ហេតុការណ៍នេះ គេសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកពីខេត្តកណ្តាល និងរាជធានីភ្នំពេញបានចុះទៅអន្តរាគមន៍បា.ញ់ទឹកពន្លត់ ។
នៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះចេញពីផ្ទះអ្នកលក់ហ្គាស ដែលចាក់សោទុកចោល ហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងឆាប់រហ័ស ទៅផ្ទះធ្វើពីឈើប្រក់សង្កសីអស់ជាច្រើន់ខ្នង ។ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍មានអគ្គីភ័យនេះ គេពុំដឹងមកពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយទេ តែ មុនដំបូង គេមានការសង្ស័យថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសចេញពីផ្ទះអ្នកលក់ហ្គាស ដែលម្ចាស់ចាក់សោទុកចោល ។
តាមមន្ត្រីនៅសាលាឃុំព្រែកអញ្ចាញម្នាក់បានអោយដឹងថា ផ្ទះចំនួន៥ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង និង១ទៀតឆេះរោលៗ ។ ទោះបីជាយ៉ាងណា អគ្គីភ័យនេះ គេមិនដឹងថា មានមនុស្សរងរបួស ឬអត់នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង