Banner KNP Detail Top

រថយន្ត មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ នៅលើផ្លូវល្បឿនលឿន

រថយន្ត មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ នៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ រថយន្តដែលអគ្គិភ័យឆាបឆេះ មានពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Al-2013 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបានឆាបឆេះខ្ទេចអស់ទាំងស្រុង តែម្តង ។ ចំណែកឯអ្នកបើកបរនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ ។
នៅ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ រថយន្ត RANG ROVER មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាល បានចេញជួយអន្ដរាគមន៍ និងបានប្រើប្រាស់រថយន្តសង្គ្រោះអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ប្រើទឹកមួយរថយន្ត ។
សមត្ថកិច្ចនគរបាល សហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត ដើម្បីបញ្ជាក់អំពីមូលហេតុពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង