Banner KNP Detail Top

នេះឬជីវិត! បុរសម្នាក់ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធ ហេីយប្រពន្ធបាននាំកូនទៅ

នេះឬជីវិត! បុរសម្នាក់ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធ ហេីយប្រពន្ធបាននាំកូនទៅស្រុកអស់រយៈពេល៣ថ្ងៃ ស្រាប់តែប្តីចងក សម្លាប់ខ្លួន

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធហេីយប្រពន្ធបាននាំកូនទៅស្រុកអស់រយៈពេល៣ថ្ងៃស្រាប់តែប្តីចងកសម្លាប់ខ្លួន នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះសេង ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
មុនពេលកេីតហេតុ កាលពី៣ថ្ងៃមុនជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធ បន្ទាប់មកប្រពន្ធក៏បាននាំកូនតូចៗ២នាក់ទៅស្រុកកំណេីតបាត់។ ប្រជាពលរដ្ឋបានឃេីញបុរសឈ្មោះសេង ចិត្រាជិះម៉ូតូមិនដឹងមកពីណា ហេីយឈប់នៅខាងមុខផ្ទះចូលទៅខាងក្នុងបាត់ទៅ។
ប្រភពដដែលបានបន្តថា ដោយមានការសង្ស័យពួកគាត់ក៏ដេីរចូលទៅមេីលឃេីញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកភ្លាមនោះពួកគាត់ជាអ្នកជិតខាងនាំគ្នាជួយសង្គ្រោះដែរតែជនរងគ្រោះស្លាប់បាត់ទៅហេីយ។ ប្រភពពីប្រជាពលរដ្ឋមួយចំនួនទៀតបានឱ្យដឹងថា កាលពីព្រឹកថ្ងៃដដែលជនរងគ្រោះបានបង្ហោះសារក្នុងហ្វេសប៊ុកថា (បន្តិចទៀតចាំទៅមេីលសពខ្ញុំនៅក្នុងផ្ទះផង)។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង