Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឆក់ទូរសព័្ទ និង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឆក់ទូរសព័្ទ និង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សាឆក់យកទូរសព័្ទ និង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី៤ ខែមីនា ឆ្នំា២០២៣នេះ។
ជនសង្ស័យ ០២ នាក់ ទី១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀន, ២-ឈ្មោះ ផា សុវណ្ណារាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀន បាន ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-8856 ប្រដាប់ដោយអាវុធជ័រ ០១ដើម ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន ១១ប្រូ ពីឈ្មោះ ហួន សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ១៣៤ ផ្លូវលេខ១៦៩ ភូមិខ៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា សម្ភារៈបាត់បង់គ្មាន, សម្ភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-8856, អាវុធជ័រ ០១ដើម របស់ជនសង្ស័យ, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន ១១ ប្រូ ប្រគល់ឲ្យជនរងគ្រោះវិញ ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង