Banner KNP Detail Top

យុវជនម្នាក់ ចំណង់ផ្លូវភេទ ល្បូងក្មេងស្រី យកទៅរួមភេទ ជាថ្នូរនឹងទឹកប្រាក់ចំនួន១ម៉ឺនរៀល តែនៅពេលព្យាយាមរំលោភនាង តែមិនបានសម្រេច ក៏យកលុយវិញ

យុវជនម្នាក់ ចំណង់ផ្លូវភេទ ល្បូងក្មេងស្រី យកទៅរួមភេទ ជាថ្នូរនឹងទឹកប្រាក់ចំនួន១ម៉ឺនរៀល តែនៅពេលព្យាយាមរំលោភនាង តែមិនបានសម្រេច ក៏យកលុយវិញ

ខេត្តបាត់ដំបង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ល្ងាចថ្ងៃទី ០៥ មករា ឆ្នំា២០២៣នេះ នៅក្នុងគុម្ពោធព្រៃខាងក្រោយភូមិមួយកន្លែង ស្ថិតក្នុងភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ជនសង្ស័យឈ្មោះ លី ឡុង ហៅ ជិន ភេទប្រុស អាយុ២១ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ០៨ឆ្នាំ រស់នៅផ្ទះក្បែរជនសង្ស័យនៅភូមិ សង្កាត់នេះ ។ ជនសង្ស័យនេះ ឃាត់ខ្លួនភ្លាមៗ ក្រោយអាណាព្យាបាលក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹង ហើយនាំខ្លួនជននេះទៅកាន់បុស្តិ៍រដ្ឋបាល ដើម្បីសួរនាំតែនាំតែម្ដង ។
ម្ដាយកុមារីរងគ្រោះ បានប្រាប់ថា នៅល្ងាចថ្ងៃកើតហេតុ ឈ្មោះ លី ឡុង ហៅ ចិន (ជនសង្ស័យ) បានលូងលោមកូនស្រីគាត់ឲ្យជិះកង់ជាមួយវា ហើយឌុបកូនស្រីគាត់ទៅវាលស្រែខាងលិចផ្ទះ។ ពេលទៅដល់វាចាប់ស្រាតខោកូនគាត់ ហើយព្យាយាមចាប់រំលោភ។ គាត់និយាយថា ពេលនោះវាឲ្យប្រាក់កូនគាត់១ម៉ឺនរៀល តែពេលរំលោភមិនបានសម្រេចវាយកលុយនោះវិញ រួចឲ្យកូនស្រីគាត់ជិះកង់ម្នាក់ឯងត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែពេលមកដល់ជិះផ្ទះហើយ វានៅតែលូកស្ទាបអង្អែលប្រដាប់ភេទកូនស្រីគាត់ទៀត ។ នេះជាសំដីកូនស្រីគាត់ដែលបាននិយាយប្រាប់គាត់ ពេលនាងមកដល់ផ្ទះ។


កុមារីរងគ្រោះ និយាយថា នាងបានជួបឈ្មោះចិន នៅតាមផ្លូវពេលនាងជិះកង់មកពីដើរលេង។ ពេលនោះឈ្មោះ ចិន បានបបូលនាងជិះកង់ដើរលេងទៀត ហើយពេលឌុបនាងដល់វាលស្រែ មានព្រៃបន្តិចក៏នាំនាងចូល ហើយចាប់ស្រាតខោរំលោភនាង ហើយបានឲ្យលុយនាង១ម៉ឺនរៀល តែធ្វើមិនបានសម្រេច ស្រាប់តែឈ្មោះ ចិន យកលុយនោះវិញ ហើយក៏ឲ្យនាងជិះកង់ទៅផ្ទះ។
នាងបានបញ្ជាក់ថា ពេលជិតដល់ផ្ទះ ឈ្មោះ ចិន បានលូកស្ទាបអង្អែលនាងលេងទៀត ដែលកន្លងមកឈ្មោះ ចិន តែងស្ទាបប្រដាប់ភេទនាងជាញឹកញាប់ ។ ដោយឡែក ជនសង្ស័យឈ្មោះ លី ឡុង ហៅ ចិន វិញ ក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់កុមារីរងគ្រោះមែន។ ជនសង្ស័យនេះបានប្រាប់ថា កន្លងមកខ្លួនគ្រាន់តែធ្លាប់បានស្ទាបនាងតែប៉ុណ្ណោះ តែលើកចុងក្រោយនេះខ្លួនបានបបូលនាងទៅរួមភេទ នៅក្បែរព្រៃនៅវាលស្រែ តែមិនបានសម្រេចទេ លុះមកដល់ផ្ទះវិញក៏បែកការ ហើយត្រូវម្ដាយនាងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង