Banner KNP Detail Top

ជនជាតិថៃម្នាក់ ស្លាប់ នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ជនជាតិថៃម្នាក់ ស្លាប់ នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ មានជនជាតិថៃម្នាក់
ស្លាប់ នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនជាតិថៃម្នាក់ឈ្មោះ CHONGJA A-TA ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើបានគាំងបេះដូងស្លាប់។
នៅមុនពេលកើតហេតុសពបានទូរស័ព្ទទៅប្រាប់គាត់ថា គាត់មានអាការៈមិនស្រួលខ្លួនទេក្មួយអើយ សូមក្មួយជូនពូទៅពេទ្យផង។បន្ទាប់មករូបគាត់ជាក្មួយក៏បានយកឡានមកដឹកពូ ហើយពេលមកដល់បានហៅពូឡើងឡាន រួចក៍បើកឡានទៅហៅឈ្មោះ ឡាញ់ ឡៃហេង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ដើម្បីឱ្យជូនពួកខ្លួនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ពេលបើកឡានជូនទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែពូបានស្ងាត់មិននិយាយស្ដី រួចពេលើកឡានជួនពូទៅដល់មន្ទីពេទ្យខាងគ្រូពេទ្យពិនិត្យមើលស្រាប់តែគ្រូពេទ្យបានបញ្ជាក់ថា សពនេះបានស្លាប់មុនពេលជូនមកដល់មន្ទីរពេទ្យបាត់ទៅហើយ។ បន្ទាប់មកសមត្តកិច្ចជំនាញក៏បានមកដល់ធ្វើការពិនិត្យនិងតាមការសន្និដ្ឋានរបស់កម្លាំងជំនាញដែលធ្វើកោសលវិច័យរួមជាមួយលោកគ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ។ សពជនជាតិថៃត្រូវបានតម្គល់នៅវត្តប្រាសាទសួគ៌ ហៅវត្តសារវណ្ណដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅប្រទេសថៃវិញ៕

អត្ថបទដែលជាប់ទាក់ទង