Banner KNP Detail Top

បុរសម្នាក់ ចង ក សម្លាប់ខ្លួនជាមួយកូនអាយុ៤ឆ្នាំ ដោយសារជំងឺប្រចាំកាយអស់លទ្ធភាពព្យាបាល នៅក្រុងពោធិ៍សាត់

បុរសម្នាក់ ចង ក សម្លាប់ខ្លួនជាមួយកូនអាយុ៤ឆ្នាំ ដោយសារជំងឺប្រចាំកាយអស់លទ្ធភាពព្យាបាល នៅក្រុងពោធិ៍សាត់

(ពោធិ៍សាត់)៖ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសអាយុ៤ឆ្នាំ ចោលប្រពន្ធ ដោយសារតូចចិត្ដរឿងជំងឺខូចក្រលៀន គ្មានលទ្ធភាពដើម្បីព្យាបាលបន្ដទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសម្នាក់ធ្វើអត្តឃាតដោយខ្លួន ជាមួយកូនប្រុសនោះឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ ខណៈកូនប្រុសអាយុ៤ឆ្នាំ ឈ្មោះ ចំរើន បញ្ញា។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ការបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសនេះ បុរសខាងលើក៏បានបន្សល់ទុកសំបុត្រសរសេរដៃមួយសន្លឹកផងដែរ ដោយបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តគិតខ្លី និងសុំទោសប្រពន្ធ ព្រមទាំងក្រុមគ្រួសារ។ សំបុត្រនោះបានបញ្ជាក់ទៀតថា ការបញ្ចប់ជីវិតនេះដោយសារអស់លទ្ធភាពដើម្បីព្យាបាលជំងឺខូចក្រលៀន ដែលគ្រូពេទ្យតម្រូវឲ្យលាងឈាម ក្នុងមួយសប្ដាហ៍ ២-៣ដង៕

អត្ថបទដែលជាប់ទាក់ទង