Banner KNP Detail Top

សមត្ថកិច្ចចាប់បានជនសង្ស័យបានហើយ ដេញចាក់សម្លាប់ស្ត្រីម្នាក់ទាំងអាក្រាតកាយ

សមត្ថកិច្ចចាប់បានជនសង្ស័យបានហើយ ដេញចាក់សម្លាប់ស្ត្រីម្នាក់ទាំងអាក្រាតកាយ


ប្រទេសថៃ៖ អ្នកដែលទៅជួយពាំងពីមុខនារីរងគ្រោះនោះក៏ត្រូវភ្លើងឆេះរោលពេញដៃផងដែរ។ សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះភិសុទ្ធសិរី ចាន់សូដា (Pisutsiri Chansoda) អាយុ៤២ឆ្នាំ ជាអ្នកមានស្រុកកំណើតនៅទីក្រុងខុនខេន។ គ្រាន់តែចាក់សម្លាប់ប្រពន្ធរួច គាត់ក៏ជិះឡានភិកអាប់ ម៉ាកមីតស៊ូប៊ីស៊ីពណ៌ស រត់គេចខ្លួន។ សមត្ថកិច្ចឃើញឡាន១គ្រឿងនោះចតទុកចោលស្ងៀមនៅក្បែរមាត់កំពង់ទឹកនៃទន្លេបាងផាគង។ សមត្ថកិច្ចមានដីកាចាប់ខ្លួននៅក្នុងដៃរួចជាស្រេច ដោយចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន មានស្ថានទម្ងន់ទោស។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មពីសំណាក់បុរសជាស្វាមីទៅលើនារីជនជាតិថៃនៅតំបន់បាងភូ, ខេត្តសមុទ្រប្រាកាន កាលពីល្ងាចម្សិលមិញ។ ឥឡូវនេះ សមត្ថកិច្ចចាប់បានជនសង្ស័យហើយ។ នារីរងគ្រោះរត់ទាំងត្រហេបត្រហបដើម្បីសូមឱ្យគេជួយ ដោយនាងស្លៀកចោមពុងត្រឹមតែកន្សែងមួយប៉ុណ្ណោះ។ ពេលនោះបុរសជាប្ដីក៏រត់ដេញបផាប់ចាប់ពភីង។ គាត់ចាក់សាំងជោគកន្សែងដែលនារីនោះស្លៀក និងកេះដែកកេះដុតនារីនោះ។ សូមរម្លឹកថា សាហាវមែន! ដេញចាក់សម្លាប់ស្ត្រីម្នាក់ទាំងអាក្រាតកាយ ។
ដូច្នេះ សមត្ថកិច្ចគ្រាន់តែឃើញបុរសនោះភ្លាមក៏ចាប់វាយខ្នោះព្រឹបតែម្ដង។ នៅក្នុងឡាន គេឆែកឃើញកាំបិតមុតស្រួច មានមុខសស្ងាច។ ភិសុទ្ធសិរីឆ្លើយសារភាពថារូបគេពិតជាបានចាក់សម្លាប់ប្រពន្ធមែន ដោយសារភ្លើងប្រច័ណ្ឌ។ ជនរងគ្រោះឈ្មោះណាថាណាន ជុំហ្វុង (Nathanan Joomfong) អាយុ៤៥ឆ្នាំ។ ជនសង្ស័យប្រាប់ថាគាត់មានចិត្តខឹងសម្បារយ៉ាងខ្លាំងនៅពេលឃើញភរិយាឆាតតាមអនឡាញជាមួយបុរសដទៃ។
បន្ទាប់ពីជ្រុលដៃចាក់សម្លាប់ភរិយាដោយសារមោហ៍បំមួយគ្រា, គាត់ក៏មានអារម្មណ៍ច្របូកច្របល់មិនដឹងថាត្រូវធ្វើអ្វីទៀត ឬត្រូវទៅណាពិតប្រាកដ។ ម៉្លោះហើយ គាត់គិតតែពីបើកឡានតែពាសនៅតាមផ្លូវ។ បើកចុះ បើកឡើង ក៏ទៅដល់មាត់ទន្លេ។ គាត់ក៏ឈប់ឡាននៅគល់ស្ពាន។ កាលនោះ គាត់មានអារម្មណ៍យ៉ុងចិត្តយ៉ាងខ្លាំង ប្រុងបើកទ្វារចេញពីក្នុងឡាន ហើយលោតទឹកទន្លេសម្លាប់ខ្លួនតែម្ដង។ ប៉ុន្តែក្រោយមក ប៉ូលិសក៏ទៅដល់ ហើយចាប់គាត់តែម្ដង។ ឥឡូវនេះ សមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកបាងភូ ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង