តារាសម្ដែងស្រីជើងចាស់អ្នកនាង សឿនផាន ផាភួង បានលាតត្រដាងអាថ៌កំបាំងក្នុងចិត្ត
តារាសម្ដែងស្រីជើងចាស់អ្នកនាង សឿនផាន ផាភួង បានលាតត្រដាងអាថ៌កំបាំងក្នុងចិត្ត រឿងគូស្រករ និងផ្ញើសារជូនពរយ៉ាងពិសេស ទៅកាន់សុភាពនារីទាំងអស់នៅទូទាំងប្រទេស
ភ្នំពេញ ៖ នៅក្នុងថ្ងៃ៨មីនា ដែលត្រូវជាទិវាសិទ្ធិនារីអន្តរជាតិ លើកទី១១២ តារាសម្ដែងស្រីជើងចាស់អ្នកនាង សឿនផាន ផាភួង និងកូនស្រីបណ្ដូលចិត្ត គឺតារាសម្ដែងស្រីវ័យក្មេង អាង សុជាតា ហៅឈូឈូ បានលាតត្រដាងអាថ៌កំបាំងក្នុងចិត្តរឿងគូស្រករ និងផ្ញើសារជូនពរយ៉ាងពិសេស ទៅកាន់សុភាពនារីទាំងអស់នៅទូទាំងប្រទេស ខណៈហិង្សាលើស្ត្រី និងកុមារី ហាក់មិនទាន់មានសញ្ញាថមថយខ្លាំង។
អ្នកនាង សឿនផាន ផាភួង និងកូនស្រី អាង សុជាតា បានលើកឡើងស្រដៀងៗគ្នាថា មួយរយៈនេះនៅលើបណ្ដាញសង្គម ( Social media ) ឃើញថា អំពើហិង្សា ជម្លោះឈ្លោះទាស់ទែងគ្នារវាងប្ដីប្រពន្ធ ករណីប្ដីសម្លា.ប់ប្រពន្ធ ប្រពន្ធសម្លា.ប់ប្ដី ដោយសារភ្លើងប្រចណ្ឌ ក៏ដូចជាការអន់ចិត្តនឹងគ្នា ក៏ដូចជាធ្វើអត្តឃា.ត បានកើតឡើងជាបន្តបន្ទាប់ និងក្នុងរូបភាពដែលហិង្សាមានស្ថានភាពធ្ងន់ធ្ងរ គឺឈានដល់ការសម្លា.ប់ មិនត្រឹមតែការវា.យដុំលើរាងកាយស្រាលៗនោះទេ។ ជាក់ស្តែងថ្មីៗកន្លងទៅនេះ មានករណីប្ដីបានសម្លា.ប់ប្រពន្ធដែលមានផ្ទៃពោះជាដើម។
អ្នកនាង សឿនផាន ផាភួង បានពោលថា «ចំពោះរូបខ្ញុំផ្ទាល់ នៅពេលឃើញករណីហិង្សា ដូចបានរៀបរាប់នេះកើតមានច្រើន គឺមានអារម្មណ៍ថាខ្លាចខ្លាំងមែនទែន។ ប្រសិនបើខ្ញុំមានដៃគូហើយប៉ះចំដៃគូដែលមានចរិតលក្ខណៈកាចសាហាវ ដូចបានរៀបរាប់នេះ គឺយើងពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំងក្នុងការរស់នៅជាមួយ»។
តារាស្រីជើងចាស់ដែលនៅតែក្តោបបានទីផ្សារសម្តែងពេញៗដៃបន្តថា «អញ្ចឹងហើយពេលខ្លះ វាជាកត្តាធ្វើឱ្យនារីៗដែលមិនទាន់មានដៃគូ គឺគាត់អត់ហ៊ានយកតែម្ដង ដូចខ្ញុំជាដើម។ ខ្ញុំហ៊ាននិយាយអញ្ចឹង ដោយសារខ្ញុំមានភាពភ័យខ្លាច ព្រោះឃើញច្រើនករណីខ្លាំងមែនទែននៅលើបណ្ដាញសង្គមដោយសារការប្រចណ្ឌ»។
ស្រីស្រស់ ផា ភួង បន្ថែមថា «ពេលខ្លះ គាត់ (បុរស) អត់ទាន់ដឹងរឿងច្បាស់លាស់នោះទេ ដោយគ្រាន់តែលឺពីមាត់អ្នកដទៃពីមួយទៅមួយ គឺគាត់មករករឿងឈ្លោះប្រកែកគ្នា អត់ទប់កំហឹងខ្លួនឯង ឆេងឆាវ ធ្វើឲ្យបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ត្រឹមមួយភ្លែត»។ «អញ្ចឹងហើយដូចខ្ញុំឃើញថ្ងៃមុនអញ្ចឹង ពេលខ្លះបាត់បង់មនុស្សពីរនាក់ គឺមនុស្សស្រីម្នាក់ដែលកំពុងពពោះកូនក្នុងផ្ទៃ អញ្ចឹងជាបញ្ហាមួយគួរឲ្យខ្លាច» ។
ក្នុងពេលកម្ពុជារៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» តារាសម្តែងស្រីរូបនេះ បានសំណូមពរទៅដល់បងៗបុរស សូមប្រើប្រាស់ក្តីស្រលាញ់ឱ្យបានត្រឹមត្រូវ និងផ្តល់ឱកាសដល់ស្ត្រី និងកូនស្រីទទួលបានការសិក្សាអប់រំ។ ក្នុងនោះ អ្នកនាងបានពោលថា អគុណចំពោះក្ដីស្រលាញ់ តែសូមបុរស-ស្ត្រី កុំប្រចណ្ឌដល់ថ្នាក់បាត់បង់សតិ ហើយលើកដៃប្រើហិ.ង្សាលើដៃគូ ឬមនុស្សនៅជុំវិញខ្លួន។
ជាចុងក្រោយ អ្នកនាងសឿនផាន ផាភួង និងកូនស្រី អាង សុជាតា ក៏បានផ្ញើរសារយ៉ាងមានអត្ថន័យថា សូមឲ្យបងៗប្អូនៗនារីៗ និងបងៗបុរសទាំងអស់គ្នា ជួបតែសេចក្ដីសុខសំណាងល្អ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ រកស៊ីមានបាន ជោគជ័យគ្រប់ភារៈកិច្ចការងារ សម្រស់កាន់តែស្រស់ស្អាតផូរផង់ក្មេងជាងវ័យ និងសូមឲ្យដៃគូរជិវិតចេះយល់ចិត្តគ្នាទៅវិញទៅមក។ ហើយជាពិសេសនោះ ប្រសិនបើអ្នកមានស្វាមី ឬប្រពន្ធ សូមឲ្យស្វាមី ឬប្រពន្ធកាន់តែស្រលាញ់ថ្នាក់ថ្នមទ្វេរដង និងយកចិត្តទុកដាក់លើក្រុមគ្រួសារជារៀងរហូត ។ ចំពោះអ្នកមិនទាន់មានគូរវិញ សូមឲ្យឆាប់មានគូរ និងជួបតែបុរសល្អៗ ចេះថ្នាក់ថ្នមគ្រប់កាលៈទេសៈ មានទំនួលខុសត្រូវខ្ពស់ អាច