Banner KNP Detail Top

តារាចម្រៀងស្រីសំឡេងផ្អែមអ្នកនាង មាស សុខសោភា ស្រាប់តែនៅសុខៗ បែរជាមានបញ្ហា

តារាចម្រៀងស្រីសំឡេងផ្អែមអ្នកនាង មាស សុខសោភា ស្រាប់តែនៅសុខៗ បែរជាមានបញ្ហាបំពង់.ក

ភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀងស្រីសំឡេងផ្អែមអ្នកនាង មាស សុខសោភា ម្ចាស់បទដែលមានចំណងជើងថា «ខូចចិត្តច្រើនដង» «សុំពេលឈឺចាប់មួយគ្រា» «ម្នាក់ឯងមិនស្លា.ប់ទេ» រូបនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រមិនតិចនាក់នោះទេ ។
ក្រោយពេលមានបញ្ហាកើតរឿងបែបនេះរួចមក មិនទុកយូរ តារាស្រីអ្នកនាង មាស សុខសោភា ក៏បានប្រកាសនិយាយក្ដែងៗ និងបានបង្ហាញអារម្មណ៍ទាំងនេះទៅកាន់អ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹងបែបនេះថា «សូមអធ្យាស្រ័យខ្លាំងមែនទែន ទៅដល់ពុកម៉ែបងប្អូន ថ្ងៃនេះខ្ញុំមានអារម្មណ៍ថា ស្អក.កខ្លាំងហ្មង ហើយក៏មិនដឹងថា ខ្ញុំអាចច្រៀងបានតទៅទៀតឬអត់នោះទេ ដោយសារតែសម្លេងនេះគឺធ្ងន់ធ្ងរមែនទែន ដែលខ្ញុំមិនធ្លាប់ជួបពីមុនមក»។
ក្រោយបានឮតារាស្រីរូបនេះ បង្ហើបប្រាប់អ្នកគាំទ្រដូច្នេះរួចមក ក៏មានមហាជនដែលតែងតែស្រលាញ់ចូលចិត្តរូបអ្នកនាងបាននាំគ្នាចូលទៅខមិនលើកទឹកចិត្ត និងជូនពរអោយឆាប់ជាគ្រប់ៗគ្នាថា «ជូនពរឱ្យបងស្រីឆាប់ជាសះស្បើយណា idol Meas Soksophea» «ជូនពរបងឆាប់ជា ព្រោះចង់ឲ្យបងមានបទឲ្យច្រើនទុកឲ្យហ្វេនជំនាន់ក្រោយគាត់ចាក់ស្តាប់»។
អ្នកខ្លះក៏បានលើកឡើងថា «ពេញមួយជីវិតរបស់ពួកគាត់ គឺប្រើសម្លេងដើម្បីផ្គត់ផ្គង់គ្រួសារ»។ ហ្វេនឯទៀតក៏បានប្រាប់បន្តថា «ស្ដាប់គាត់ច្រៀងនៅ concerts ម្សិលមិញ គាត់ប្រឹងច្រៀងណាស់ សំឡេងគាត់ស្អក.កខ្លាំងណាស់ គាត់ពិបាកស្រែកពេលតុងឡើង គាត់ប្រឹងស្រែកតែសំឡេងគាត់ស្រែកអត់ចេញទេ»។ មួយចំនួនទៀតក៏បានខមិនថា «បងកញ្ញា ម្សិលមិញក៏ឈឺ.កដែរ ហើយបងភា កាន់តែធ្ងន់ទៀត» «សូមកុំអោយមានរឿងអីអោយសោះ សម្លេងមានតែមួយលើលោក បាត់បង់ទៅ ស្តាយខ្លាំងណាស់»។ ចំណែកអ្នកគាំទ្រខ្លះទៀត ក៏បានប្រាប់យ៉ាងដូច្នេះថា «ខ្ញុំរលាកបំពង់.កជិត១ខែហើយ មិនដែលជួបដែរ»។

តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់ក្រអួនក្រអៅដ៏ល្បីឈ្មោះអ្នកនាង មាស សុខសោភា បានបោះជំហានឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈនេះមកជាច្រើនឆ្នាំមកហើយ ដោយជារឿយៗតាមរយៈបទចម្រៀងល្បីៗរបស់អ្នកនាងជាច្រើនរាប់មិនអស់។ មិនថា បទបែបមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ មិនថាទាំងបទសម័យ និងបុរាណនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង