Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរបួសមនុស្សចំនួន

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរបួសមនុស្សចំនួន


(កំពង់ឆ្នាំង)៖ ហេតុការ ណ៍កើតគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី ល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ត្រង់ចំណុចផ្លូវបំបែកជា៤ រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បានធ្វើដំណើរខ្វែងទិសគ្នា ដោយរថយន្តមួយគ្រឿងពណ៌ស ដែលជារថយន្តទូក្លាស្សេ ពាក់ស្លាកលេខ AT 22.2 1079 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង និងរថយន្តមួយគ្រឿងទៀតម៉ាកព្រុសពាក់ស្លាកលេខភ្នំពេញ 2BD-4935 ធ្វើដំណើរតាមផ្លូវជាតិលេខ៥៣ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក្លាស្សេពណ៌សបានបុករថយន្តព្រុសចំពាក់កណ្ដាលរថយន្តពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់ជាច្រើនត្រឡប់ ប៉ើងទៅនៅលើចិញ្ចើមផ្លូវ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រថយន្តបង្កទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុផងដែរ។
លោកអធិការរងខាងលើ បានបញ្ជាក់ឲ្យដឹងថា ចំណុចផ្លូវបំបែកផ្លូវវាងក្រុងដែលជាផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥ ខាងលើនេះ តាំងពីចាប់ផ្ដើមបើក ឲ្យដំណើរការផ្លូវថ្មីវាងក្រុងនេះមក គឺតែងមានករណីគ្រោះ ថ្នាក់ចរាចរណ៍ជាញឹកញាប់ សមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារ អាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តែងតែបានសហការគ្នា ចុះអប់រំណែនាំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើផ្លូវជាញឹកញាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង