Banner KNP Detail Top

ស្រាវជ្រាវនិងឃាត់ខ្លួនយុវជនម្នាក់ បានបង្ហោះវីដេអូមានអត្ថន័យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពីបទ រំលោភសេពសន្ថវៈ កន្លែងផ្សេងគ្នា នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍នគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នាព្រឹកពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រស់ សុភា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទ រំលោភសេពសន្ថវៈ ។
ក្នុងរបាយការណ៍មន្ត្រីនគរបាលនោះ ម្ចាស់ពាក្យបណ្ដឹង(រស់ សុភា)ប្ដឹងឈ្មោះ មាស សំណាង ហៅបារាំង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ត្រូវជាប្អូនថ្លៃរបស់ខ្លួន)ថា កាលពីវេលាទាបភ្លឺឈានចូលថ្ងៃទី៧ ខែឆ្នាំដដែល ប្អូនថ្លៃ(មាស សំណាង)នេះ បានជិះម៉ូតូមកហែកជញ្ជាំងក្ដាផ្ទះរបស់នាងចូលក្នុងបន្ទប់ ចាប់បង្ខំរំលោភបានសម្រេចថែមទាំងគំរាមច្របាច់.កសម្លាប់ ខណៈជញ្ជាំងក្ដារផ្ទះរបស់មានប្រហោង និងដេកក្នុងបន្ទប់ម្នាក់ឯង ។
គួររំលឹកផងដែរថា បើយោងរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញ ក៍មានករណីរំលោភសេពសន្ថវៈមួយកើតឡើងផងដែរ ដោយបង្កឡើងដោយជនសង្ស័យឈ្មោះ ផាត់ វ៉ិត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពចាប់បង្ខំរំលោភក្មេងស្រីបានសម្រេចច្រើនដងដល់ទៅចំនួន១១ដង ខណៈរស់នៅជាមួយឪពុកឯស្រ្តីជាម្ដាយរវល់ទៅធ្វើការនៅឆ្ងាយ ។
ក្មេងស្រីរងគ្រោះឈ្មោះ ខ ស.ខ អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា យោងកំណត់ហេតុបណ្ដឹងស្រ្តីជាម្ដាយឈ្មោះ ទួន ឃីម អាយុ ៣៦ឆ្នាំ ខ្លួនបានទៅធ្វើការងារនៅរាជធានីភ្នំពេញ ដោយទុកកូនស្រីឲ្យប្ដីមើលថែរយៈពេល២.៣ខែហើយ ហើយខ្លួនមានការតក់ស្លុតយ៉ាងពុនពេក បន្ទាប់ទទួលបានព័ត៌មានបែបនេះ ជនសង្ស័យ(ផាត់ វ៉ិត)បានសាភាពខ្លួនប្រព្រឹត្តពិតប្រាកដ ដោយនៅផ្ទះខ្លួន៦ដង នៅផ្ទះកុមារីរងគ្រោះ៤ដង ហើយចុងក្រោយនៅផ្ទះអ្នកក្បែរខាង ហើយជនសង្ស័យ(ផាត់ វ៉ិត)នៅពេលធ្វើសកម្មភាពម្ដងៗតែងតែគំរាមមិនឲ្យប្រាប់ឪពុកម្ដាយ ពុំដូច្នោះទេ សម្លាប់ចោល ៕

អត្ថបទដែលជាប់ទាក់ទង