លោក សាន រ៉ាគីម មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ
លោក សាន រ៉ាគីម មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ
ភ្នំពេញ ៖ ប្រាកដណាស់ ទាក់ទងនឹងការលក់មាស ដើម្បីការប្រកួត ពុកម៉ែបងប្អូនពិតជាចង់ដឹងហើយ ថាតើមូលហេតុអ្វី បានជាលក់វា ហើយថាតើជីវិតរបស់លោកពីមុន នឹងឥឡូវខុសគ្នាយ៉ាងណា?
លោក សាន រ៉ាគីម ហាក់ដូចជាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងអាជីពដែលជាអ្នកប្រដាល់គុនខ្មែរ។ ទន្ទឹមនឹងមានជោគជ័យ រ៉ា គីម ធ្លាប់មានប្រវត្តិជីវិតកម្សាត់កម្រ ដូចជាលោកបានលក់មាសប្រាក់របស់ខ្លួនដែលខំសន្សំ ដើម្បីអោយក្តីស្រម៉ៃកាន់តែកៀកជិតនៅក្នុងអាជីពជាអ្នកប្រដាល់មួយនេះ។
លោក សាន រ៉ាគីម បានជម្រាប់ជូនថា លោកបានចាប់អាជីពជាអ្នកប្រដាល់នេះ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយធៀបមកនាពេលបច្ចប្បន្ននេះ ៥ឆ្នាំមកហើយដែលលោកបានចាប់អាជីពមួយនេះ។ មុនដំបូងលោកជាអ្នកប្រដាល់តាមទីវត្តអារាមតែប៉ុណ្ណោះ ដោយការប្រកួតកាលនោះលោកតែងតែផ្តួលគូប្រកួតអោយសន្លប់សឹងតែគ្រប់ទឹក ក្រោយផ្លែឡាមកណ្តាប់ដៃរបស់លោក។
ជាទូទៅការប្រកួតតែមានចាញ់ឈ្នះ ប៉ុន្តែសម្រាប់លោកផ្ទាល់ លោក អាចទទួលបានជ័យជំនះជាច្រើនដែលលោកបានខិតខំ ដូចជានាពេលបច្ចុប្បន្ននេះ លោកធ្លាប់ប្រកួតបាន ៧០ដង ឈ្នះ៥៩ដង ចាញ់១១ដង ផ្តួលគូប្រកួតប្រកួតអោយសន្លប់១៧ដង។
បើទាក់ទងជាមួយការលក់មាសវិញ លោកបានបន្តថា កាលនោះជីវិតរបស់លោកនៅមានកម្រិតទើបលោក សម្រេចចិត្តលក់ខ្សែ.កមាសដែលមាន២លាន និងខ្សែដៃដែលមានតម្លៃ២លាន គួរបញ្ជាក់ដែលការប្រកួតជំនាន់នោះទទួលបានថវិកាតិចពេក ដោយអ្នកឈ្នះទទួលបាន ២០ម៉ឺនរៀល និងអ្នកចាញ់ ១៥ម៉ឺនរៀល ដូច្នេះហើយទើបបានជាលោកលក់វាដូច្នេះ ដើម្បីផ្គត់ផ្គង់ជីវិតរបស់លោក។ ប៉ុន្តែក្រោយពីលោកមានគេស្គាល់លោកកាន់តែច្រើន កីឡាកររូបនេះហាក់មានជីវភាពកាន់តែប្រសើរឡើង ដោយលោកមានឱកាសត្រូវទៅប្រកួតនៅក្រៅប្រទេស ដោយទទួលបានពានរង្វន់ជាច្រើនផងដែរ។
លោក សាន រ៉ាគីម បានអោយដឹងថា សព្វថ្ងៃនេះ លោកទទួលបានពានរង្វាន់ ពាន់ចំនួន ៦ ដោយពានមេដាយមាស ៣ ប្រាក់ចំនួន ៣ និងខ្សែក្រវ៉ាត់ចំនួន ១។
ក្រៅពីពានរង្វាន់ទាំងនេះ លោកក៏បានទម្លាយមហិច្ឆតាថា នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខនេះ ដោយលោកសង្ឃឹមថា លោកនឹងអាចដណ្តើមបានពាន់មាសបានបន្ថែមទៀត ៕