Banner KNP Detail Top

បង្រ្កាបក្រុមញៀនល្បែងសុីសង(មាន់ជល់)ភ្នាល់លុយ ឃាត់ខ្លួនបានចំនួន៣នាក់ រួមទាំងវត្ថុតាងជាក់ស្ដែង

បង្រ្កាបក្រុមញៀនល្បែងសុីសង(មាន់ជល់)ភ្នាល់លុយ ឃាត់ខ្លួនបានចំនួន៣នាក់ រួមទាំងវត្ថុតាងជាក់ស្ដែង

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការសមត្ថកិច្ចនគរបាលសហការបង្រ្កាបក្រុមញៀនល្បែងសុីសង(មាន់ជល់)ភ្នាល់លុយនេះ ធ្វើឡើងនៅ ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ ត្រង់ចំណុចព្រៃល្ពៅ ស្ថិតនៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានដឹកនាំ និងបញ្ជាផ្ទាល់មន្រ្តីក្រោមឱវ៉ាត់ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បង្រ្កាបក្រុមញៀនល្បែងសុីសង(មាន់ជល់)ភ្នាល់លុយ ដោយឃាត់ខ្លួនបានចំនួន៣នាក់រួមទាំងវត្ថុតាងជាក់ស្ដែង ដើម្បីយកទៅសួរនាំកសាងសំណុំរឿងតាមនីតិវិធី ។
ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទី-១ ឈ្មោះ ភឿន គឹមស៊ុយ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ(ម្ចាស់ផ្ទះ និងអ្នកផ្ដល់ទីតាំង)ទី-២ ឈ្មោះ សូ សុខឃឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ(អ្នកសុំទីតាំង)និងទី-៣ ឈ្មោះ ចាន់ កង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ(អ្នកលែង) ។
ដកហូតវត្ថុតាងរួមមានៈ អាគកចំនួន០៥ក្បាល កន្រ្អកចំនួន០៥ ជញ្ជីងថ្លឹងចំនួន១ ម៉ូតូចំនួន៥គ្រឿង ស្កុតរុំខ្នាយមាន់ចំនួន២០ដុំ ស្កុតជ័រចំនួន២ដុំ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សម្ភារៈ បញ្ជូនយកទៅសួរនាំដើម្បីកសាងសំណុំរឿងតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕

អត្ថបទដែលជាប់ទាក់ទង