Banner KNP Detail Top

បុរសម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា តាមបណ្តោយផ្លូវ

បុរសម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ កាលពីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-9417 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-9686 បើកបរដោយឈ្មោះ ម៉ក់ សុខអាន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-5509 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-0939 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេច ក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា
ដោយអ្នក បើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹងតែម្តង។
ជនរងគ្រោះត្រូវបានមន្ត្រីជំនាញនាំគ្នាគាស់យកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ វត្ថុតាងរថយន្តទាំងពីរគ្រឿងមន្ត្រីជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង