Banner KNP Detail Top

សម្រេចឃុំខ្លួងបុរសម្នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពាក់ព័ន្

សម្រេចឃុំខ្លួងបុរសម្នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពាក់ព័ន្ធចេញមូលប្បទានប័តគ្មានសាច់ប្រាក់”សែកស្អុយ” ជាង៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួងជាងទងម្នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជម្រះទោស ពាក់ព័ន្ធចេញមូលប្បទានប័តគ្មានសាច់ប្រាក់”សែកស្អុយ” ជាង៣ម៉ឺនដុល្លារអាមេរិក ។

ជនសង្ស័យឈ្មោះ ប៊ាន សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងធ្វើមាស ស្នាក់នៅផ្ទះលេខ២៩ ផ្លូវ១៣១ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដើមចមឲ្យមានការឃុំខ្លួនជាងទងម្នាក់នេះ ត្រូវបានគេដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជនសង្ស័យ ដែលជាអ្នកស្គាល់គ្នាជាមួយដើមបណ្តឹង បានទៅទិញគ្រឿងអលង្ការពីហាងយីហោឈ្មោះ រចនាអលង្ការត្បូងពេជ្រ ដែលមានទីតាំងស្ថិត នៅសង្កាត់ទឹកថ្លានខណ្ឌសែនសុខ ។ ពេលទិញ ជនសង្ស័យមិន បានឲ្យលុយសុទ្ធទៅដើមបណ្តឹងទេ គឺបានចេញវិក័យបត្រចំនួន ៣សន្លឹក ដែលមានទឹកប្រាក់សរុប ៣៧,៤៣២ ដុល្លារអាមេរិក ជាការទូទាត់ប្រាក់ថ្ងៃទិញគ្រឿងអលង្ការនោះ ។ បន្ទាប់ពីចេញវិក័យបត្ររួចហើយ ជនសង្ស័យមិនបានទូទាត់ប្រាក់ភ្លាមទេ គឺបានចេញមូលប្បទានប័ត “សែក” ១សន្លឹករបស់ធនាគារ ABA ឲ្យទៅដើមបណ្តឹង ដើម្បីធានាបំណុលថ្លៃទិញគ្រឿងអលង្ការ ។ លុះដល់ថ្ងៃកំណត់ម្ចាស់បំណុល បានយកមូលប្បទានប័តនោះ ទៅបើកប្រាក់ ស្រាប់តែខាងធនាគារ ឆ្លើយតបវិញថា ជា”សែកស្អុយ” ។ ក្រោយដឹងថា មូលប្បទានប័តគ្មានសាច់ប្រាក់ ដើមបណ្តឹងបានទាក់ទងទៅជនសង្ស័យជាជាងទង ដើម្បីជួបគ្នា ដោះស្រាយលុយជំពាក់នោះ ប៉ុន្តែជនសង្ស័យមិនបានជួបដើមបណ្តឹងទេ ថែមទាំងព្យាយាមគេចវេះពីបំណុលនោះទៀតផង ទើបធ្វើឲ្យភាគីខាងដើមបណ្តឹង ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង